05/05/2015 14:19 GMT+7 Email Print Like 0

ខេត្ត Quang Ngai រៀបចំពិធីរំលឹកគុណដល់បណ្ដាយុទ្ធជនដែលបានពលីជីវិតនៅប្រជុំកោះ Hoang Sa

នាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៥  ពិធីរំលឹកគុណដែលបណ្ដាយុទ្ធជន ដែលបានពលីជីវិតនៅប្រជុំកោះ Hoang Sa ត្រូវបាន​រៀបចំឡើងនៅកោះ Ly Son ខេត្ត Quang Ngai ភាគកណ្ដាលវៀតណាម។ នេះគឺជា ពិធីការ​ប្រពៃណី​របស់ប្រជាជននៅកោះ Ly Son  សំដៅរំលឹកគុណូបករៈរបស់បណ្ដាក្រុម​យុទ្ធជន Bac Hai ក្នុង​កិច្ចការ​ពារ​អធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំ​ Hoang Sa និង Truong Sa។ លោក Vo Hien Dat ជន​មួយ​នាក់​នៅ​ឃុំ​ An inh កោះ Ly Son បានឲ្យដឹងថា៖
“ពីពាក់កណ្ដាលសតវត្សន៍ទី ១៧ ដល់ដើមសតវត្សន៍ទី ១៩ បណ្ដារាជកាលសក្កិភូមិ បាន​ប្រមូល​យុទ្ធជន​ទៅកាន់​​ប្រជុំកោះ Hoang Sa ជាប្រចាំឆ្នាំដើម្បីការពារអធិបតេយ្យ ភាពរបស់វៀតណាមនៅប្រជុំកោះនេះ។ ដោយហេតុនេះ ពិធីការនេះត្រូវបាន រៀបចំឡើងដើម្បីរំលឹកគុណបណ្ដា​យុទ្ធជនដែលបានពលីជីវិតក្នុងកិច្ចការ​ពារ​ព្រំដែនរបស់ប្រទេសជាតិ៕” 

 
តាម​  VOV5 -វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ