15/09/2018 07:27 GMT+7 Email Print Like 0

ខេត្ត Quang Ninh នឹងអនុវត្តកិច្ចសន្យាក្លាយទៅជាប៉ូលកំណើតមួយរបស់ វៀតណាមដើម្បីទាក់ទាញការវិនិយោគ

នាយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង Ha Long ថ្នាក់ដឹកនាំខេត្ត Quang Ninh បានជួបសំដែងការគួរសម និងរៀបចំពិធីជប់លៀងចំពោះតំណាងទាំងអស់ដែលបានចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកអាស៊ាន ឆ្នាំ២០១៨ (WEF ASEAN 2018) ។


 

ប្រធានគណៈកម្មាធីការប្រជាជនខេត្ត Quang Ninh លោក Nguyen Duc Long

ប្រធានប្រតិបត្តិការ WEF លោក Borge Brende បានអញ្ជើញចូលរួមពិធីនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ខេត្ត Quang Ninh។ នៅក្នុងជំនួបនេះ ប្រធានគណៈកម្មាធីការប្រជាជនខេត្ត Quang Ninh លោក Nguyen Duc Long បានឲ្យដឹងថា ខេត្ត Quang Ninh កំពុងបន្តទាក់ ទាញវិនិយោគិនក្នុងនិងក្រៅ ប្រទេស ដោយមានគោលបំណងចង់ឲ្យវិនិយោគិន ដែលចូលរួម WEF ASEAN 2018 លើកនេះនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ខេត្ត Quang Ninh។ ខេត្ត Quang Ninh ធានាផ្តោតសំខាន់ទៅលើការជួយឧបត្ថម្ភល្អបំផុតសំរាប់វិនិយោគិន។ ម្យ៉ាងទៀតខេត្ត  ខេត្ត Quang Ninh កំពុងពង្រីកសក្តានុភាព និងឧត្តមភាពនានាជាពិសេសគឺអភិរក្សនិងពង្រីក តម្លៃបេតិកភ័ណ្ឌធម្មជាតិពិភពលោក ដូចជា ឈូងសមុទ្រ Ha Long។ លោក Nguyen Duc Long ក៏សង្កត់ធ្ងន់ថា តាមរយៈសន្និសីទនេះ ខេត្ត Quang Ninh នឹងអនុវត្តរាល់កិច្ចសន្យារបស់រដ្ឋាភិបាលវៀតណាម ដើម្បីក្លាយទៅជាប៉ូលកំណើនមួយរបស់វៀតណាម និងទាក់ទាញវិនិយោគិន​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ