05/09/2018 09:55 GMT+7 Email Print Like 0

ខេត្ត Quang Ninh និងស្រុក Sa Pa ខេត្ត Lao Cai ទទួលភ្ញៀវទេសចររាប់ហ្មឺននាក់ក្នុងបុណ្យឯករាជ្យជាតិ

ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យឯករាជ្យជាតិ (ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែកញ្ញា) ខេត្ត Quang Ninh បានទទួលភ្ញៀវទេសចរប្រមាណ ៨ ហ្មឺន ៧ សែននាក់មកទស្សនា កើនឡើង២០%បើប្រៀបធៀបនឹងឆ្នាំទៅមិញ។ ក្នុងនោះ មានភ្ញៀវ ទេសចរអន្តរជាតិប្រមាណ១ហ្មឺន៩សែននាក់។

ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ "ពិធីបុណ្យសិសិរៈរដូវ Sa Pa" ឆ្នាំ២០១៨ (រូបថត៖ TTXVN)


ដោយសកម្មភាពផ្សព្វផ្សាយទេសចរណ៍គួរឲ្យទាក់ទាញជាច្រើន ក្នុងនោះ មាន“ពិធីបុណ្យសិរិទៈរដូវ Sa Pa ឆ្នាំ២០១៨” ដែលបានរៀបចំឡើងនាចំឱកាសបុណ្យឯករាជ្យជាតិ ឆ្នាំ២០១៨ ស្រុក Sa Pa ខេត្ត Lao Cai បានទទួលភ្ញៀវទេសចរប្រមាណ៥ហ្មឺននាក់។ ក្នុងរយៈពេល៣ថ្ងៃសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាជាច្រើនបានប្រព្រឹត្តទៅនៅស្រុក Sa Pa សំដៅបម្រើភ្ញៀវទេសចរដូចជា៖ ពិព័ររូបថតសិល្បៈ “ទឹកដីនិងមនុស្ស Sa Pa” ពិធីបុណ្យតាមដងវិថីដែលបង្កើតឡើងវិញនូវសកម្មភាពវប្បធម៌នានារបស់បងប្អូនជនរួមជាតិជាជនជាតិភាគតិច​ជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ