08/01/2016 09:27 GMT+7 Email Print Like 0

ខេត្ត Nam Dinh និង​ខេត្ត​ Miyazaki​ (ជប៉ុន​) បង្កើន​កិច្ច​សហ​ប្រតិប​ត្តិកា​រអភិវឌ្ឍន៍​កសិកម្ម​


ខេត្ត Nam Dinh និងខេត្ត Miyazaki (ជប៉ុន) បង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្ម

នាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ក្រុមការងាររបស់ខេត្ត Miyazaki និងមហាវិទ្យាល័យ​ Minami Kyushu (ជប៉ុន) មាន​ជំនួប​​ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Nam Dinh (​ភាគ​ខាងជើងវៀតណាម) អំពី​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិ​ការ ក្នុងវិស័យក​សិកម្ម រវាងខេត្តទាំងពីរ​។ នៅក្នុង​ជំនួបធ្វើការ​នេះ ភាគីជប៉ុនបានផ្តើមគំនិតអំពី​វិស័យ​មួយ​ចំនួន​ដូច​ជា៖ ការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស  ជួយឧបត្ថម្ភ​អង្គភាព​អាជីវកម្ម​ខេត្ត Miyazaki វិនិយោគ​ក្នុង​វិស័យក​សិកម្ម​នៅខេត្ត Nam Dinh កសាងរូបសណ្ឋានសេដ្ឋកិច្ច​នៅឃុំ Yen Cuong (ស្រុក Y Yen )។  ភាគី ទាំង​ពីរ​ក៏​បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការបើកសាខាទី២​ របស់មហា​វិទ្យាល័យ​ Minami Kyushu នៅខេត្ត Nam Dinh ទៀត​ផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ