04/12/2015 09:32 GMT+7 Email Print Like 0

ខេត្ត Long An ជូនអំណោយសំរាប់អាណិកជននិងជនកម្ពុជាក្រីក្រនៅទីក្រុងភ្នំពេញ


(រូបថត៖nhandan.com.vn)

នៅទីស្ដីការសមាគមន៍កម្ពុជា​មានដើមកំណើតវៀតណាមនៅរាជធានី​ភ្នំពេញ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០១៥​ ក្រុម​ការ​ងារ​នៃ​គណៈ​កម្មាធិការប្រជាជនខេត្ត Long An ភាគខាង​ត្បូងវៀត​ណាម​បាន​សហការ​ជាមួយ​សមាគមន៍​ជន​កម្ពុជា​មាន​ដើម​កំណើត​វៀត​ណាម ប្រគល់អំណោយចំនួន៣រយចំណែកជូនជន​រួមជាតិ​អាណិក​ជនវៀតណាម​និង​ជន​កម្ពុជា​ក្រីក្រ​នៅទីក្រុង​ភ្នំពេញ។ ថ្លែងមតិនៅទីនេះ លោកស្រី Tran Thi Nhanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An បាន​កត់​សំ​គាល់នូវសំណើររបស់​ជនរួមជាតិ អំពីការប្រគល់អាហារូបករណ៍ជូនសិស្សានុ​សិស្ស​អាណិកជន ជួយ​ឧបត្ថម្ភលើចំណាយក​សាង​ផ្ទះ សមូហភាពសំរាប់គ្រូបង្រៀន នៃសាលាបង្រៀន​ភាសាវៀត​ណាម​នៅខេត្ត​ស្វាយ​រៀង។ លោក​ស្រីក៏បានអះអាងថា ខេត្ត Long An ជានិច្ចកាលយកចិត្តទុកដាក់ ត្រៀមខ្លួនជា​ស្រេចជួយឧបត្ថម្ភ ជន​រួម​ជាតិ​អាណិក​ជនវៀត​ណាម​ ថែទាំការរៀនសូត្ររបស់ជំនាន់វ័យក្មេងដើម្បីរួមចំណែកលើក​កំពស់​កិត្យានុភាព​របស់​សហគមន៍​វៀត​ណាម ក្នុងសង្គមកម្ពុជា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ