21/03/2019 12:38 GMT+7 Email Print Like 0

ខេត្ត Lang Son ត្រៀមខ្លួនជាស្រេចឲ្យកម្មវិធី “ជួបសំណេះសំណាល នាដើមនិទាឃរដូវថ្មី ២០១៩” និងសន្និសីទលើកទី ១០ នៃគណៈកម្មការកច្ចការចម្រុះ


 Pano ផ្សព្វផ្សាយអំពិកម្មវិធី “ជួបសំណេះសំណាល នាដើមនិទាឃរដូវថ្មី ២០១៩” និងសន្និសីទលើកទី ១០ នៃគណៈកម្មការកច្ចការចម្រុះ 
 

 កម្មវិធី “ជួបសំណេះសំណាលនាដើមនិទាឃរដូវថ្មី ២០១៩” និងសន្និសីទ នៃគណៈ​កម្មការ​កិច្ច​ការ​ចម្រុះរ​វាង​បណ្ដា​ខេត្ត​ក្រុងទាំងនេះ ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំចាប់​ពីឆ្នាំ ​២០១៦ មក។

ខេត្ត Lang Son បានបង្ហើយការងារត្រៀមរៀបចំឲ្យកម្មវិធី“ជួបសំណេះសំណាលនាដើមនិទាឃរដូវថ្មី ២០១៩” រវា​ង​លេខា​គណកម្មធិការបក្សបណ្ដាខេត្ត៖ Lạng Sơn, Quảng Ninh, Cao Bằng, Hà Giang (វៀតណាម) និងលេ​ខា​គណកម្ម​ធិការបក្ស​ តំបន់ស្វយ័តជនជាតិ Zhuang ខេត្ត ​Guangxi (ចិន) ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២​១ ខែមិនា​ខាងមុខ​។ ក្នុងអំឡុងពេលនេះ នឹងប្រព្រឹត្តិទៅ​ សន្និសីទលើកទី ១០ នៃគ​ណៈកម្មការ​កិច្ច​ការ​ចម្រុះ​រវាង​បណ្ដា​ខេត្ត Lạng Sơn, Quảng Ninh, Cao Bằng, Hà Giang (វៀតណាម) និង តំបន់ស្វ​យ័តជនជាតិ Zhuang Guangxi (ចិន)។

កម្មវិធី “ជួបសំណេះសំណាលនាដើមនិទាឃរដូវថ្មី ២០១៩” និងសន្និសីទ នៃ​គណៈ​កម្មការ​កិច្ច​ការ​ចម្រុះ​រវាង​បណ្ដា​ខេត្ត​ក្រុងទាំងនេះ ត្រូវបានរៀបចំឡើងជាប្រចាំ​ឆ្នាំចាប់ពីឆ្នាំ ២០១៦ មក។​ នេះគឺ​ជាឱកាស​សម្រាប់​បណ្ដា​ខេត្ត ក្រុ​ងជាប់ព្រំដែននៃប្រទេសទាំងពីរវៀតណា​ម និងចិន បង្កើនសកម្មភាព​ដូចជា៖ ផ្លាស់ប្ដូរ​គណ​ប្រតិភូ​ជាន់​ខ្ពស់​ កសាងការតភ្ជាប់ផ្លូវគមនាគមន៍ និងមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចតាមព្រំដែន ច្រកទ្វារ​ព្រំដែន​ជាដើ​ម។ លោក Nguyen Cong Truong អនុប្រធានគណៈកម្មាធិការប្រ​ជាជនខេត្ត Lang Son​ អនុប្រធាន​គណៈចាត់តាំងកម្មវិធី “ជួបសំណេះសំណាល​នាដើមនិទាឃរដូវថ្មី ២០១៩” បានឲ្យដឹងថា៖

“​ថ្នាក់ដឹកនាំខេត្ត Lang Son បានបញ្ជាស្ថាប័នគ្រប់ជាន់ថ្នាក់ រៀបចំពិធីទទួលបដិសណ្ឋារកិច្ច រៀប​ចំ​ការ​ចរចា​យ៉ាង​មហោឡារិក ដោយសម្ដែងចំណងសាមគ្គីភាពរវាងវៀតណាម និងចិន។ នេះក៏ជា​ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ជំរុញការផ្លាស់ប្តូររវាងខេត្ត ក្រុងនានារបស់វៀត​ណាមជាមួយ ខេត្ត G​uangxi ជួយ​សម្រួល​ការ​ជួញ​ដូរនាំចេញ នាំចូលទំនិញរវាងវៀតណាម ជាមួយចិន”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ