03/03/2017 09:51 GMT+7 Email Print Like 0

ខេត្ត Khanh Hoa មានគោលបំណងទាក់ទាញទុនវិនិយោគច្រើនថែមទៀតពីខឿនសេដ្ឋកិច្ចជប៉ុន


ខេត្ត Khanh Hoa មានគោលបំណងទាក់ទាញទុនវិនិយោគច្រើនថែមទៀតពីខឿនសេដ្ឋកិច្ចជប៉ុន

នា​ថ្ងៃទី១ ខែមិនា  ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Khanh Hoa ​លោក Le Duc Vinh បានមានជំនួបសន្ទនាជាមួយគណៈប្រតិភូជប៉ុន ដែលកំពុង​ចូលរួមសន្និសីទមន្ត្រីជានខ្ពស់  APEC ២០១៧នៅទី​ក្រុង​Nha​ Trang។ នៅទិនេះ ​ថ្នាក់ដឹកនាំខេត្ត Khanh Hoa បានឧទ្ទេសនាមអំពីសក្ដានុភាពសេដ្ឋកិច្ចសមុទ្រ​និងការតម្រង់ទិស អាទិភាពអំពាវនាវវិនិយោគនៅក្នុងតំបន់។ នាបច្ចុប្បន្ននេះ ខេត្ត​មានគំរោងការណ៍ចំនួន៦ដែលមានទុនវិនិយោគ​ពីជប៉ុន។ ថ្លែងមតិនៅទីនេះ ​លោក Le Duc Vinh បានអោយដឹងថា៖

“ ភ្ញៀវទេសចរណ៍មកពីជប៉ុនមិនទាន់បានច្រើនទេ បានជាយើងខ្ញុំចង់បង្កើនសកម្មភាពផ្សព្វផ្សាយរូបភាព​ Nha​ Trang – Khanh Hoa ទៅកាន់ខេត្តផ្សេងៗនៅ​ជប៉ុន ដើម្បីបង្កើនបរិមាណភ្ញៀវទេសចរមកទស្សនា។ យើងខ្ញុំក៏មានគោលបំណងអំពាវនាវ  អោយ វិនិយោគក្នុងវិស័យអាឡិច​ត្រូនិច ដម្លើងនាវា​ ឧស្សាហកម្មឧបត្ថម្ភដម្លេងនាវានៅខេត្ត Khanh Hoa ផងដែរ៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ