14/04/2017 09:58 GMT+7 Email Print Like 0

ខេត្ត Hung Yen ជំរុញការវិនិយោគនៅកូរ៉េខាងត្បូង


ខេត្ត Hung Yen ជំរុញការវិនិយោគនៅកូរ៉េខាងត្បូង

នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង Seoul គណៈកម្មាធិការប្រជាជន​ខេត្ត ​Hung Yen បានរួមសហការជាមួយសភាពាណិជ្ជកម្មកូរ៉េខាងត្បូង(KCCI) រៀបចំ​សិក្ខាសាលាឧទ្ទេសនាមអំពី៖សក្ដានុភាពរបស់ខេត្តនិងអំពាវនាវអោយសហ​គ្រាសកូរ៉េខាងត្បូងវិនិយោគនៅខេត្ត Hung Yen។ ​ថ្លែងមតិនៅទីនេះ ​ប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្ត Hung Yen លោក Nguyen Van Phong បាន​ឧទ្ទេសនាម​អំពីសក្ដានុភាព ក៏ដូចជាឱកាស​វិនិយោគរបស់ខេត្ត។​នាពេលខាងមុខ​នេះ Hung Yen មានគោលបំណងសហប្រតិបត្តិការនិងប្រមូលផ្តុំប្រភពកម្លាំង​ពីខាងក្រៅ ជាពិសេសគឺបណ្ដាវិនិយោគិនកូរ៉េខាងត្បូង។ 

ក៏ក្នុងឱកាសនេះដែរ តំណាងខេត្ត Hung Yen បានចុះហត្ថលេខាលើ​អនុស្សារណៈយោគយល់គ្នាជាមួយបណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូងអំពីការអភិវឌ្ឍន៍មណ្ឌលនគរឧស្សាហកម្ម មានផ្ទៃដីជាងបីពាន់ហិកតា៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ