12/12/2017 10:15 GMT+7 Email Print Like 0

ខេត្ត Hai Duong មានកេរ្តិ៍តំណែលថ្នាក់ជាតិពិសេសទីពីរ


ខេត្ត Hai Duong មានកេរ្តិ៍តំណែលថ្នាក់ជាតិពិសេសទីពីរ

នាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅស្រុក Kinh Mon ខេត្ត Hai Duong បានរៀបចំពិធីទទួលប័ណ្ណទទួលស្គាល់ចុះបញ្ជី​កេររ្តិ៍តំណែលចំណាត់ថ្នាក់ជាតិ ពិសេសសំរាប់មណ្ឌល An Phu – Kinh Chu – Nham Duong និងទទួលស្គាល់ស្រុក Kinh Mon ទទួលបទដ្ឋានជនបទថ្មី។ នេះជាកេរ្តិ៍តំណែលថ្នាក់ជាតិពិសេស ទីពីររបស់ខេត្ត Hai Duong បន្ទាប់ពីកេរិ៍តំណែល Con Son – Kiep Bac នៅទីរួមខេត្ត Chi Linh។

មណ្ឌល An Phu – Kinh Chu – Nham Duong ស្ថិតនៅភាគឦសាន ខេត្ត Hai Duong ជាមណ្ឌលកេរ្តិ៍តំណែលនៅស្រុក Kinh Mon  ដែលបានតភ្ជាប់ជាមួយប្រវត្តិសាស្ត្រតស៊ូប្រឆាំងនឹងសត្រូវឈ្លានពានរបស់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ