03/07/2016 12:18 GMT+7 Email Print Like 0

ខេត្ត Hai Duong គប្បីពង្រីកសក្តានុភាពរបស់មណ្ឌលទីក្រុង


ខេត្ត Hai Duong គប្បីពង្រីកសក្តានុភាពរបស់មណ្ឌលទីក្រុង (Image: VNA)

នាព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៦ ធ្វើជាអធិបតីជំនួបធ្វើការជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំ ខេត្ត Hai Duong ប៉ែកខាងជើងវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានស្នើរឲ្យខេត្តខំប្រឹងប្រែងពង្រីកប្រពៃណីវប្បធម៌ សម្រេចហូសកំរិត ភេរកិច្ចដែលបានដាក់ចេញ រួមចំណែកយ៉ាងសកម្មក្នុងស្នាដៃរួមរបស់ប្រទេសទាំងមូលក្នុងឆ្នាំ ២០១៦។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានស្នើរឲ្យខេត្ត Hai Duong យកចិត្តទុក ដាក់ដល់ការអភិវឌ្ឍន៍សក្តានុភាពខាងវប្បធម៌ទេសចរណ៍ ប្រមូលផ្តុំទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសបំរើមណ្ឌលកេរ្តិ៍ដំណែលពិសេស Con Son – Kiep Bac ក្លាយទៅជាទីកន្លែងមកដល់ទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។​ នាយករដ្ឋមន្ត្រីបានសម្តែងគោលបំណងថា៖ ខេត្ត Hai Duong​ បង្កើនថែមទៀតសក្តានុភាពខាងកសិកម្មកសិផលនិង មណ្ឌលឧស្សាហកម្ម ព្រមទាំង​លោកក៏បានសង្កត់ធ្ងន់ទៅលើគោលដៅនៃការងារកសាង ជនបទថ្មីផងដែរ។ នេះគឺជាការលើកកំពស់ចំណូលនិងកែ
លំអរជីវភាពរស់នៅសំរាប់ប្រជាពលរដ្ឋ៕

 តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ