07/03/2019 09:29 GMT+7 Email Print Like 0

ខេត្ត Ha Nam ចូលរួមយ៉ាងសកម្មក្នុងការចាត់តាំងមហាពិធីវិសាខបូជាអង្គការសហ ប្រជាជាតិឆ្នាំ២០១៩

 នាថ្ងៃទី៥ ខែមីនា គណៈកម្មាធិការប្រជាជនខេត្ត Ha Nam ភាគខាងជើង វៀតណាម បាន​រៀបចំ​កិច្ច​ប្រជុំ​ស្ដីពី​ផែន​ការ​សហការ ជួយឧបត្ថម្ភ​សមាគមន៍ពុទ្ធ សា​សនាវៀត​ណាម ក្នុង​ការរៀប​ចំមហាពិធី​វិសាខបូជា​អង្គការ​សហប្រជាជាតិ​ឆ្នាំ ​២០១៩ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ​ទី១០ដល់ថ្ងៃទី១៥​ ខែឧ​សភា នៅ មជ្ឈមណ្ឌល​វប្បធម៌​ពុទ្ធសាស​នាវត្ត Tam Chuc ស្រុក Kim Bang ខេត្ត​ Ha Nam។
 
តាមនោះ ​គណៈកម្មាធិការប្រជាជន​ខេត្ត Ha Nam បានបញ្ជាណែនាំអោយ ម​ន្ទីរ ​ស្ថាប័ន និងអង្គការ​ទាក់​ទិន​នានា​ សហការ ជួយឧបត្ថម្ភគ​ណៈកម្មការចំណុះ គណៈចាត់តាំងមហាពិ​ធីវិសាខបូជាឆ្នាំ២០​១៩ ក៏ដូច​ជា​សមាគមន៍​ពុទ្ធសាស​នា វៀតណាមខេត្ត Ha ​Nam ក្នុងការងារត្រៀមរៀបចំ ធានា​សន្តិសុខសណ្ដាប់ធ្នាប់​ សុវត្ថិ​ភាព​ចរាចរណ៍​ បង្ការទប់ទល់នឹងការឆេះផ្ទះ​អគ្គីភ័យ ក៏ដូចជាក្នុងការងារសុ​ខា ភិបាល ការងារអ​នាម័យបរិស្ថាន ធានា​អនាម័យ​សុវត្ថិភាពចំណីអាហារ​ ការងារ តុបតែង​ ជាដើម។ ខេត្ត Ha N​am ក៏នឹងបញ្ជូនយុ​វជន សិស្សានុសិស្សនិង​និស្សិត ស្ម័គ្រចិត្ត ទៅចូល​រួមពិធីអុចបំភ្លឺប្រទីពបួង​សួងដើម្បីសុខសន្តិភាព ហើយ​រៀប​ចំ សកម្មភាព​ទាក់​ទិនដល់មហាពិធីវិសាខបូជានៅ​តាមស្រុក ទីក្រុង តាមការ​ណែនាំ របស់មជ្ឈឹម​សមាគមន៍​ពុទ្ធសាសនា​វៀត​ណាម​ ផងដែរ។
 
មហាពិធីវិសាខ​បូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ មានប្រធានបទ “របៀបទាក់ទងរបស់​ពុទ្ធសាស​នាអំពីការ​ដឹកនាំ​ទូទាំង​ពិភពលោក និងការទទួល​ ខុសត្រូវចូលរួមចែករំលែកដើម្បីសង្គមប្រ​កប​ដោយចីរភាព”។ ព្រឹត្តិការណ៍​នេះនឹង ទាក់ទាញការចូលរួមរ​បស់មនុស្សចំនួន១ហ្មឺននាក់ ដែល​រួមមានអ្នកមុខអ្នក​ការ ថ្នាក់ដឹក​នាំសមាគមន៍​ពុទ្ធសាសនា​ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រា​វពុទ្ធសាសនា ពុទ្ធបរិស័ទមក​ពីប្រទេស​និងតំបន់​ដែនដីចំនួន​១០០លើទូ​ទាំងពិ​ភពលោក ក៏ដូច ជាភ្ញៀវទេសចរមកពីគ្រ​ប់ទិសទីយ៉ាងច្រើនកុះករ ​ផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ