02/02/2018 07:16 GMT+7 Email Print Like 0

ខេត្ត Ha Giang ពង្រីកអតិបរមាសក្កានុភាពនិងឧត្តមភាព

នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងការបរទេសនិងគណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានបើកសន្និសីទ​ឧទ្ទេសនាមអំពី Ha Giang នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះ សំដៅផ្សព្វផ្សាយនូវសក្កានុភាពនិងឧត្តមភាពរបស់ខេត្ត Ha Giang  តាមនោះ ទាក់ទាញប្រភពកម្លាំងពលំពីខាងក្រៅឲ្យផ្តោតការយកចិត្តទុកដាក់ បោះ​ទុន​វិនិយោគចូល ខេត្ត Ha Giang ផងដែរ។

អញ្ជើញថ្លែងមតិបើកសន្និសីទ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថា ៖

“ក្នុងឆ្នាំ២០១៨នេះ ក្រសួងការបរទេសបានជ្រើសរើសខេត្ត Ha Giang ដើម្បីចាប់ផ្តើមឲ្យការឧទ្ទេសនាម ព្រោះថា ខេត្ត Ha Giang ជាកន្លែងពោរពេញទៅដោយតម្លៃរូបីនិងអរូបី ដែលបង្កើតឡើងភាពវិសេសវិសាលដែលអ្នកណាក៏ចង់ស្វែងយល់ដែរ។ ខេត្ត Ha Giang មានព្រំដែនដ៏ស្រស់ស្អាតនិងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់បណ្តាជនជាតិភាគតិចនៅទីនេះ”។

ខេត្ត Ha Giang មានខ្ពង់រាបថ្ម Dong Van ដែលបានអង្គការ UNESCO ទទួលស្គាល់ជាសួនឧទ្យាន ភូគព្ភសាស្ត្រ រសក​លលោក ដំណាក់កាល២០១៥-២០១៨ និងមានសហគមន៍ជនជាតិទាំង១៩ ដែលរស់នៅរួមរស់ជាមួយគ្នា រួមទាំងបេតិកភណ្ឌវប្បធម៌ចំនួន ៥៧ ជាប់ចំណាត់ថ្នាក់ជាតិនិងថ្នាក់ខេត្តផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ