14/04/2017 09:58 GMT+7 Email Print Like 0

ខេត្ត Gia Lai ឆ្លៀតយកសក្ដានុភាព និងឧត្តមភាពដើម្បីអភិវឌ្ឍន៍កសិកម្មរុក្ខាកម្មកំរិតខ្ពស់


អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong (TTXVN)

អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានបញ្ជាណែនាំដូច្នេះ​នៅក្នុង​ជំនួប​ជាមួយថ្នាក់​ដឹកនាំ​ស្នូល​របស់​ខេត្ត Gia Lai (ភាគត្បូងវៀតណាម) នាថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៧ ។​ អញ្ជើញ​ថ្លែង​មតិ​នៅទី​នេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់​អំពី​សក្ដានុភាព​ ប្រៀប​ខ្លាំងរបស់ខេត្ត Gia Lai​។ ក្នុងនោះ Gia Lai​ មានលក្ខណៈ​ងាយ​ស្រួល​ដើម្បីអភិវត្តដើមឈើឧស្សាហកម្ម ធារាសាស្ត្រ អេកូទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ មានប្រពៃណី​តស៊ូ​បដិវត្តន៍​អង់អាចក្លា​ហាន ហើយ​ជាទីតាំងយុទ្ធសាស្ត្រអំពីការពារជាតិដែលស្ថិត​នៅម​ជ្ឈមណ្ឌល​នៃតំបន់​ត្រីកោណអភិវឌ្ឍន៍​វៀត​ណាម​ ​ កម្ពុជា ឡាវ​។ អគ្គលេខាបក្សបានអះអាងថា ទន្ទឹម​នឹងការអភិវឌ្ឍន៍កសិកម្មរុក្ខាកម្មកំរិតខ្ពស់ Gia Lai​ គប្បីអភិវឌ្ឍន៍ឧស្សាហកម្ម អប់រំ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស រក្សានិងពង្រីក​អត្តសញ្ញាណ​វប្បធម៌ និង​ផ្លាស់ប្ដូរទំនៀមទំលាប់ហួសសម័យ ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ