16/01/2017 10:36 GMT+7 Email Print Like 0

ខេត្ត Dak Nong គប្បី​ប្រមូល​ផ្តុំជំរុញ​កំណែ​ទម្រង់​រដ្ឋបាល​កែលំអរបរិយា​កាស​ធ្វើ​អា​ជីវកម្ម​


ខេត្ត Dak Nong គប្បីប្រមូលផ្តុំជំរុញកំណែទម្រង់រដ្ឋបាលកែលំអរបរិយាកាសធ្វើអាជីវកម្ម (VNA)

បន្តដំណើរទស្សនកិច្ចការ​ងារនៅបណ្ដាខេត្ត Tay Nguyen (ភាគ កណ្ដាល​វៀត​ណាម​) នាថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៧ ឧបនាយក​រដ្ឋមន្ត្រី លោក​ Truong Hoa Binh បាន​បំពេញ​ការងារ​នៅខេត្ត Dak Nong ស្តីពី​ស្ថាន​ភាព​អភិវឌ្ឍន៍​​សេដ្ឋកិច្ច សង្គម​ប្រការ​ផ្ទៃក្នុង ការ​ធានាសន្តិសុខ និង​ការពារ​ប្រទេស​ឆ្នាំ ២០១៦ ភារកិច្ច​និង​វិធាន​ការអភិវឌ្ឍន៍ ឆ្នាំ​២០១៧។ ថ្លែង​មតិ​នៅជំនួប​ធ្វើកា​រ ឧបនាយក​រដ្ឋមន្ត្រី Truong Hoa Binh បានសង្កត់ធ្ងន់​ថា៖ ខេត្ត Dak Nong គឺជា​ខេត្ត​ច្រក​ទ្វារ​​ដែល តភ្ជាប់ Tay Nguyen ជា​មួយ​តំបន់​សេដ្ឋកិច្ច​ភាគ​ខាង​ត្បូង​វៀត​ណាម ហើយ ពោរ​ពេញ​ទៅ​ដោយ​លក្ខណៈ​ងាយ​ស្រួល ​អំពី​ធម្មជាតិ​និង​អាកាស​ធាតុ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ ខេត្ត​គប្បី​បន្ត​អនុវត្ត​ផែន​ការ​ធ្វើ​សកម្មភាព ​របស់​ខ្លួន អនុវត្ត បណ្ដា​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ ស្តីពី​ការ​កែលំអរ​បរិយាកាស​វិនិយោគធ្វើ​អាជីវកម្ម លើកកំពស់​សមត្ថភាព​ប្រកួត​ប្រជែង ជួយ​ឧបត្ថម្ភ​សហគ្រាស​​អភិវឌ្ឍន៍​។ ក្រៅពីនោះ ខេត្ត Dak Nong គប្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​ផែន​កា​រប្រើ​ប្រាស់​ដីធ្លី អនុវត្តល្អ​វិធាន​ការ​ប្រកប​ដោយ​​ប្រសិទ្ធភាព​សម​ស្រប​​ នឹង​លណ្ឌៈរបស់ តំបន់ដើម្បីជំរុញខ្លាំងកម្មវិធីគោលដៅជាតិ កសាងជន​បទ​ថ្មី​ជាដើម៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ