04/09/2018 10:03 GMT+7 Email Print Like 0

ខេត្ត Binh Thuan និង Vung Tau ទាក់ទាញភ្ញៀវទេសចរច្រើនក្នុងឱកាសបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា

ក្នុងរដូវកាលសម្រាកបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញាឆ្នាំ២០១៨នេះ ខេត្ត Phan Thiet និង Binh Thuan នៅតែជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជិតឆ្ងាយគ្រប់រូប។


ចំនួនភ្ញៀវទេសចរមកទស្សនានៅ Vung Tau ក្នុងរដូវកាលសម្រាកបុណ្យឯករាជ្យជាតិ
មានការកើនឡើងគួរឲ្យកត់សម្គាល់ (រូបថតៈ TTXVN)

ក្រៅពីបានសម្រាកលំហែកាយមក ភ្ញៀវទេសចរថែមទាំងបានស្វែងយល់ពីទស្សនីយភាព ជីវភាពរស់នៅប្រចាំថ្ងៃ​​​របស់ប្រជាជនតាមឆ្នេសមុទ្រ រួមទាំងទស្សនានូវបេតិក ភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រទៀតផង។


អ្នកស្រី Pham Thi Bach Hue ភ្ញៀវទេសចរមួយរូបមកពីទីក្រុងហូជីមិញបានចែករំលេកថា៖“ខ្ញុំទើបមកលេងពីនេះ​បាន៣ថ្ងៃនិងបានសាកពិសារម្ហូបអាហារនៅទីនេះ។ បន្ទាប់ពីឆ្លងកាត់ខេត្ត Phan Thiet ខ្ញុំក៏បានភ្លក់ម្ហូបពិសេសផងដែរ។ រួមជាមួយគ្នានោះ ខ្ញុំក៏បានទៅទស្សនានូវរមណីដ្ឋានមួយចំនួនដែលខ្ញុំពុំមានឱកាសមកទស្សនាដែរ”។

យោងតាមការធ្វើស្ថិតិដំបូងរបស់មន្ទីវប្បធម៌ កីឡានិងទេសចរណ៍ Binh Thuan ក្នុងឱកាសរដូវកាលសម្រាកបុណ្យឯករាជ្យជាតិទី២កញ្ញានេះ ខេត្ត Binh Thuan ទទួលបានភ្ញៀវទេសចរជាង៣៦ម៉ឺននាក់។

មកទស្សនាទីក្រុង Vung Tau ក្នុងឱកាសពិធីបុណ្យឆ្នាំនេះ ភ្ញៀវទេសចរនឹងបានសម្របខ្លួនទៅក្នុងបរិយាកាសសប្បាយរីករាយនៃមហោសមុទ្រ២០១៨។ នេះជាព្រឹត្តិការណ៍សំខាន់ សំដៅអបអរសាទរខួបលើកទី៧៣នៃទិវាបុណ្យ​ឯករាជ្យជាតិទី២ ខែកញ្ញា នឹងជាឱកាសដើម្បីខេត្តឧទ្ទេសនាមនូវសមិទ្ធិសេដ្ឋកិច្ច វប្បធម៌ សង្គមលេចធ្លោរបស់ខ្លួន តាមនោះផ្សព្វផ្សាយអំពីសក្កានុភាពប្រៀបខ្លាំងអំពីទេសចរណ៍ ក៏ដូចជាផ្នែកសេដ្ឋកិច្ចសមុទ្រផង​ដែរ​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ