05/02/2018 15:58 GMT+7 Email Print Like 0

ខេត្តម៉ុកចូវ (Moc Chau) ៖ ខ្ពង់រាប ផ្ការាប់ពាន់ប្រភេទ

ខ្ពង់រាបម៉ុក​ចូវ​ (Moc Chau) ស្ថិត​នៅ​លើភូមិ​សាស្រ្ត​​ស្រុក​ពីរ​ វឹន​ហូ (Van Ho) និង​ម៉ុក​ចូវ​ (Moc Chau) ខេត្ត​សើន​ឡា​​ (Son La)  ជា​ទីកន្លែង​មាន​ផ្លែ​ផ្កា​ពេញ​មួយ​ឆ្នាំ​​ បាន​ប្រៀប​ដូច​ “ដាឡាត (Da Lat)​ ​នៅ​​តំបន់​ពាយព្យ​” ផ្កា​ម៉ឹន​ពណ៌សសំឡី​​ សួនផ្កា​​សាគូរ៉ា​​ក្រហម​ វាល​ផ្កា​ស្ពៃ​ពណ៌លឿង​​ដេក​ននៀល​ចុះ​​​រហូត​​ដល់​​ជើង​​ខ្ពង់​រាប​…។ល។ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​លេង​ទស្សនា​ខ្ពង់​រាប​បៃតង។​

ដោយ​មាន​ផ្ទៃដី​ដាំ​ដើម​ម៉ឹន​ឡើង​ដល់​១២០០​ហិក​តា​ ប្រមូល​ផ្តុំ​តាម​ឃុំ​ឡុង​ឡួង​ (Loong Luong) វឹន​ហូ (Van Ho) (ស្រុក​វឹន​ហូ(Van Ho)) ទី​រួម​ស្រុក​​ណុង​ទ្រឿង (Nong Truong) តឹន​ឡឹប​ (Tan Lap) ម៉ឿង​សាង ​(Muong Sang) (ស្រុក​​ម៉ុក​ចូវ - ​(Moc Chau)) នៅ​រដូវ​ដើម​ឆ្នាំ​២០១៨  ផ្កា​ម៉ឹន​គ្រប​ដណ្តប់​ទូទាំង​ភូមិ​ ជ្រលង​ភ្នំ​ ពេញ​ទៅ​ដោយ​​ពណ៌​សសំឡី​​​។

រង្វង់​ជីវិត​​ដើម​ម៉ឹន​ដូច​ជា ​ចេញ​ផ្កា​និង​ជាប់​ផ្លែ​ បាន​ស្រុក​ម៉ុក​ចូវ​ (Moc Chau) អភិវឌ្ឍន៍​ក្លាយជា​ផលិតផល​​ទេសចរណ៍​​ពិសេស​ ដោយ​​មាន​ចំណុច​សំខាន់​​ គឺ​ពិធី​បុណ្យ​បេះ​ផ្លែ​ម៉ឹន​ បាន​​រៀប​​ចំ​ក្នុង​​ខែ​ឧសភា​ជា​រៀង​រាល់​ឆ្នាំ​ នៅ​តាម​តំបន់​ណា​កា​ (Na Ka) ភូមិ​ប៉ា​​​ឃាង​ម៉ោក (Pa Khen 1) ​ និង​ទី​រួម​ស្រុក​ណុង​​ទ្រឿង (Nong Truong)​។

រដូវ​ផ្កា​ម៉ឹន​ឆ្នាំ​នេះ ត្រូវ​ចំ​នឹង​ឱកាស​ជនជាតិ​ម៉ុង​ (Mong) នៅ​ម៉ុក​ចូវ​ (Moc Chau) វឹន​ហូ (Van Ho) ​ទទួល​​បុណ្យ​​ចូល​ឆ្នាំ​ប្រពៃណី​។ ​នៅ​តាម​ភូមិណា​កា (Na Ka) បាផាច់ (Ba Phach) ចៀង​ឌី​ (Chieng Di) ​ឡុង​​ឡួង​ (Loong Luong)…។ល។ ផ្កាម៉ឹន​ដណ្តប់លើ​ដំបូល​​ផ្ទះ​ជាប់ទៅ​ដោយ​ស្លែ​ ដើម​ម៉ឹន​បញ្ចេញ​ផ្កា​​​អម​តាម​​ផ្លូវច្រក​​ចូល​ភូមិ​ ដើម​ម៉ឹនរំលេច​​ពណ៌​ឆើត​ឆាយ​នៅ​​លើ​​ដី​ស្រែជិត​ វាល​ឆ្ងាយ សម្រប់​ជាមួយ​រ៉ុប​អាវ​ពណ៌​ខៀវ​ក្រហម​​ដ៏ឆើត​​របស់​នារី​ម៉ុង (Mong) ​ដែល​រៀប​ចំ​ទៅ​លេង​​​បុណ្យ​​ចូល​​ឆ្នាំ​ បង្កើត​បាន​ជា​ផ្ទាំង​រូប​គំនូរ​​​ពណ៌​ស្រស់ដ៏​វិចិត្រ​​​​នៃ​តំបន់​ភ្នំ​​។


សួន​ផ្កា​ម៉ឹន​បញ្ចេញ​សម្រស់​លើ​ខ្នង​ភ្នំ ​ឃុំ​មឿង​សាង​ (Muong Sang) ស្រុក​ម៉ុក​ចូវ (Moc Chau)​​។
រូបថត៖ ង្វៀន​ថាំង

 
ពណ៌​សសំឡី​​នៃ​ផ្កា​ម៉ឹន​នៅ​លើ​ខ្នង​ភ្នំ​ថ្ម។​
រូបថត៖ តឹត​សើន


 ខ្ពង់​រាប​ម៉ុក​ចូវ (Moc Chau) ​បាន​ភ្ញៀវទេសចរណ៍​ផ្តល់​រហ័សនាម​ថា​៖ “​រាជធានី​ផ្កា​តំបន់​ពាយព្យ​”។
ផ្កាសាគូរ៉ា​​ ផ្កា​ម៉ឹន​ ផ្កា​ Pyrus ផ្កា​អ័រគីដេ ផ្កា Cymbidium គ្រប់​ប្រភេទ​...។ល។ បាន​ចំណាយ​​​កម្លាំង​
ក្រដាស​ប៉ាក់​កា ភាពយន្ត ថត​រូប របស់​សិល្បករ​។ ជាមួយ​លក្ខណៈ​ពិសេស​ដាច់​ដោយ​​ឡែក​ ដើម​ម៉ឹន​ម៉ុក​ចូវ
(Moc Chau) ​ចំណាស់​ ​ដុះ​​​ស្លែ​ ​ ប៉ុន្តែ​នៅ​តែ​ចេញ​​ផ្កា​ដ៏ស្រស់​ស្អាត ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។
រូបថត៖ តឹត​សើន​


ច្រក​ផ្លូវ​ឆ្លងកាត់​ជួរ​ផ្កា​ម៉ឹន​សសំឡី​ នៅ​ជ្រលង​ភ្នំ​ណាកា​ (Na Ka) ​ចំណុះ​ទី​រួមស្រុក​ណុង​​ទ្រឿង
(Nong Truong) ​ស្រុក​​ម៉ុក​ចូវ (Moc Chau)​។ រូបថត៖ តឹត​សើន​


ម្តាយ​និង​កូន​ជនជាតិ​ម៉ុង​ (Mong) ដេរ​ប៉ាក់​ក្រោមមែក​ផ្កា​ម៉ឹន នៅ​​ភូមិ​ចៀង​ឌី​ម៉ោក​ (Chieng Di 1)
ចំណុះ​ស្រុក​វឹន​ហូ​ (Van Ho)។ ​រូបថត៖ តឹត​សើន​


ជ្រលងភ្នំ​​ផ្កា​ម៉ឹន​ណាកា (Na Ka) ទាក់ទាញ​ជាង​ថតរូបជំនាញ​។​
រូបថត៖ តឹត​សើន


 ណាកា​ (Na Ka) ជា​ជ្រលងភ្នំ​មួយ​ក្នុង​ចំណោម​ជ្រលង​ភ្នំ​ស្អាត​បំផុត​នៅ​​ស្រុក​ម៉ុក​ចូវ (Moc Chau)​។
ឈរ​លើ​ខ្នង​​ភ្នំ​​ ភ្ញៀវទេសចរណ៍​​អាច​គយ​គន់​សំឡឹង​មើលចុះ​ជ្រលង​ភ្នំ​ ដែល​ពោរពេញ​ទៅ​ដោយ​ពណ៌​សសំឡី​​ និ
ង​សម្រ​ស់​ឆើតឆាយ​​នៃ​ផ្កា​ម៉ឹន បញ្ចេញ​លាតសន្ធឹង​​​បណ្តោយ​តាម​ជ្រលង​ភ្នំដ៏​​ធំ​។​ ​
រូបថត៖ តឹត​សើន​


កញ្ញា​ជនជាតិ​ម៉ុង (Mong) ​ពាក់​សម្លៀកបំពាក់​ប្រពៃណី ​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​
នៅ​សួន​ផ្កា​ម៉ឹន​។

 
 ផ្កាម៉ឹន​រីក​ស្គុសស្គាយ​​ពេញ​ខ្ពង់​រាប ​នៅ​ភូមិ​ចៀង​ឌី​ម៉ោក​ (Chieng Di 1) ចំណុះ​ស្រុក​វឹន​ហូ​ (Van Ho)។​​
រូបថត៖ កុង​ដាត​


ផ្កា​ម៉ឹន​រីក​ស្គុសស្គាយ​នៅតាម​ជ្រលង​ភ្នំ ​ភូមិ​ចៀង​ឌី​ម៉ោង (Chieng Di 1)​។
រូបថត៖ ថុង​ថៀន


នារីជនជាតិ​ម៉ុង (Mong) ​ម្នាក់ ធ្វើ​ដំណើរ​ទៅមើល​ស្រែ ​ឆ្លង​កាត់​សួន​ម៉ឹន​លើ​ថ្ម​ត្រចៀក​ឆ្មា​
ចំណុះ​ឃុំ​ឡុង​ឡួង​ (Loong Luong) ស្រុក​វឹន​ហូ (Van Ho)។​
រូបថត៖ កុង​ដាត​


 ផ្កា​ម៉ឹន​រីក​ស្គុសស្គាយ​​ពេញ​​ជ្រលង​ភ្នំ ​ភូមិ​ណាកា (Na Ka)។
រូបថត៖​​ ខាញ់​ឡុង​


 
លោកយា​យ យ៉ាង​ធី​ម៉ួ (Giang Thi Mua) ​នៅភូមិ​ចៀង​ឌី​ម៉ោក​ (Chieng Di 1) ស្រុក​វឹន​ហូ (Van Ho)
ទាញ​សូត្រ​​ក្រោម​មែក​ម៉ឹន​ពណ៌​សសំឡី​​។​ រូបថត៖ ខាញ់ឡុង​


 និទាឃ​រដូ​វ​ មក​ដល់​សំយាប​ផ្ទះ​ជនជាតិ​ម៉ុង (Mong) ​នៅភូមិ​ចៀង​ឌី​ម៉ោក (Chieng Di 1)
ស្រុក​វឹន​ហូ (Van Ho)​។​ រូបថត៖​ ទ្រីញ​ប៉ូ​


ប្អូន​ស្រី​ជនជាតិ​ថៃ (Thai) នៅ​​​សួន​ផ្កា White-dotted រីក​ស្គុស​ស្គាយ​​ នៅ​​ចំណុះ​ឃុំ​ម៉ឿង​សាង​
(Muong Sang) ស្រុក​ម៉ុក​ចូវ (Moc Chau)​។
រូបថត៖​ ថុង​ថៀន


 
ក្រោយ​​រដូវ​​រងា​និង​សន្សើម​ប្រៃ​​ស្រោច​ស្រប់​ពេញ​ផ្ទៃសួន​ ពេល​អាកាស​ធាតុក្តៅ​អ៊ូន​ៗ ដើ
ម​ម៉ឹន​ចាប់​ផ្តើម​បញ្ចេញ​ផ្កា​បង្អួត​សម្រស់​។​ ផ្កា​ម៉ឹន​រីក​​​រហ័ស​ រី​ក​ស្គុស​ស្គាយ​ក្នុង​អំឡុង​២-៣​សប្តាហ៍​ រួ
ច​ហើយ​ក៏​ស្រពោនទៅ​ ជំនួសទៅ​វិញ​ដោយ​ផ្លែ​ម៉ឹន​តូច​ត្រមិច​​​ៗ។​
រូបថត៖ ថាញ​យ៉ាង​


សកម្មភាព​ប្រចាំ​ថ្ងៃ​ នៃ​ជនជាតិ​ម៉ុង​ (Mong) នៅភូមិចៀងឌី​ម៉ោក​ (Chieng Di 1) ក្បែរ​ដើម​ម៉ឹន​
ផ្ការីក​ស្គុសស្គាយ​​។​ រូបថត៖ ថាញ​យ៉ាង


អ្នក​​ថតរូបជំនាញ​​ផ្ចិត​ផ្ចង់​​ស្វែង​រក​​ស៊ុម​​រូបថតស្អាត​ នៅ​ក្បែរ​សួន​ម៉ឹន​កំពុង​បញ្ចេញ​ផ្កា។
រូបថត៖ តឹតសើន​

ប្រសិន​បើ​ផ្កា​ម៉ឹន​រំលេច​សម្រស់​បរិសុទ្ធ​​ បន្ទាប់​មក​​ផ្កាសាគូរ៉ារំលឹក​​ជូន​អ្នក​​ នៅ​ស​​ភាព​ស្រទន់​ល្វត់​ល្វន់​​ តែ​បង្កប់​កម្លាំងតស៊ូ​យ៉ាង​មុត​មោះ​។ បើប្រៀប​នឹង​រាល់​ឆ្នាំ ឆ្នាំនេះ​ផ្កា​សាគូរ៉ា​​ព្រៃ​នៅ​តំបន់​ខ្ពង់រាប​ម៉ុក​ចូវ​ (Moc Chau) បាន​ចេញ​ផ្កា​មុន​ ទទួល​​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​វៀតណាម​ ​។​

បម្រុង​ទុក​​ ចាប់បី​ថ្ងៃទី​២ - ៣ខែ​មករា ឆ្នាំ​២០១៨ ស្រុក​វឹន​ហូ​ (Van Ho) នឹង​របៀប​ចំ​ថ្ងៃបុណ្យ​ផ្កាសាគូរ៉ា​ ដើម្បី​ឧទ្ទេសនាម​ដំណើរ​ក​កើត​និងការ​​អភិវឌ្ឍ​នៃ​ដើមសាគូរ៉ា នៅ​​តំបន់​ខ្ពស់​និង​លក្ខណៈ​វប្បធម៌​ជនជាតិ​របស់​ស្រុក​ ទៅ​ដល់​ភ្ញៀវទេសចរណ៍ជាតិ​​និង​អន្តរជាតិ​​។

ផ្កាសាគូរ៉ា​​ជា​ពូជ​ផ្កា​ពិសេស​ដាច់​ដោយ​ឡែក​​​ និង​មាន​ចរិត​ពិបាក​មួយ​​បែប​ នៅ​ទិស​ពាយព្យ​ ធំរីកលូត​លាស់​ដោយ​សារដី​នៅ​ខាង​ក្រោម​​ថ្ម​បំប៉ន​​ និង​ពឹង​សន្សើម​ខ្យល់​បន្ត​​ជីវិត​ តិចទទួល​ការថែទាំ​ពី​​ មនុស្ស​។ ផ្កាសាគូរ៉ា​រីក​ពេញ​​លើ​ខ្នង​ភ្នំ​ប្រផេះ​ចាស់​ ដុះ​អម​ទាំង​សង​​ខាង​​ផ្លូវ​ ​​ដុះ​ចម្រុះ​ក្នុង​សួន​ផ្កាម៉ឹន​ ដុះ​រហូត​ដល់​ចន្លោះ​ផ្ទះ​…។ល។ បង្កើត​​​​បរិយាកាស​កក់​ក្តៅ​នៃ​ខ្ពង់​រាប។​
 
នៅពាក់កណ្តាល​ខែ​វិច្ឆិកា ពេល​ខ្យល់​នៃ​រដូវ​រងា​ចាប់​ផ្តើម​បក់​បោក​បញ្ចូន​​ចូល​មក​​​ ក៏​ជា​​ពេល​វេលា​​​ផ្កា​ស្ពៃ​​ចាប់​​ផ្តើម​បញ្ចេញ​ផ្កា​​ បង្អួត​សម្រស់​​នៅ​លើ​ខ្ពង់​រាប​ម៉ុក​ចូវ (Moc Chau)​។ ថ្នាលស្ពៃ​បានជនជាតិ​ម៉ុង​ (Mong) ជនជាតិ​ថៃ (Thai) ​ ដាំ​យក​គ្រាប់​ធ្វើ​ពូជ ដល់​រដូវ​ចេញ​ផ្កា​ តែង​អូស​បន្លាយ​អំឡុង​ពេល​​៣ខែ​ រហូត​ដល់​ទាល់​ចុង​ខែ​មករា ​ទើប​​បញ្ចប់​។​
 
មាន​ទី​កន្លែង​សម្រាប់​គយ​គន់​ផ្កា​នៅ​ម៉ុក​ចូវ​ (Moc Chau) ក្នុង​នោះ​ល្បី​បំផុត​​គឺ​ភូមិ​បា​ផាច់​ (Ba Phach) ភូមិ​អាង​ (Ang) ភូមិ​ធូង​កួង (Thung Cuong) ​និង​ភូមិ​បួរ (Bua)​។ ភាពស្អាត​នៃ​រដូវ​ផ្ការីក​ ​នៅ​ទីកន្លែង​នីមួយៗ​​សុទ្ធ​តែ​​មាន​​លក្ខណៈពិ​សេស​​ដាច់​ដោយ​ឡែក ​មិនអាច​លាយ​ឡំ​ទៅ​ណា​បាន​។​
 
ផ្លូវ​នាំចូល​ភូមិ​បា​ផាច់ (Ba Phach) ប៉ុន្មានថ្ងៃនេះ បាន​លាប​ទៅ​ដោយ​ពណ៌​ឆើត​ឆាយ​ នៃ​វាល​ផ្កាស្ពៃ​បណ្តោយ​តាម​ដង​ផ្លូវ​។ ផ្កា​ស្ពៃ​រីកស្គុសស្គាយ​​បញ្ចេញពណ៌​គ្រប់​ដណ្តប់​ទូទាំងតំបន់​ លាក់បំ​​ពួន​ខាង​ក្រោម​មាន​ពីរបីដងផ្លូវ​ និង​​ផ្ទះ​ប្រជាជន​រត់រាយ​ប៉ុន្មាន​ខ្នង​។ ត្រឹមត្រូវ​នឹង​ប្រសិទ្ធិនាម​ “ពិភព​ទេវផ្កា​ស្ពៃ​” នៅ​ម៉ុក​ចូវ​ (Moc Chau) ភូមិ​បាផាច់​ (Ba Phach) ជា​ទីកន្លែង​មួយ​ក្នុង​ចំណោម​ទីកន្លែង​ថតរូប​​ដ៏​អស្ចារ្យ​ សម្រាប់​នរណា​ចូល​ចិត្ត​ “ជីវិត​និម្មិត”​។​​

 

ជ្រលង​ភ្នំ​ផ្កា​ស្ពៃ​ពណ៌​លឿង ផ្កាស្ពៃពណ៌​ស​លាយ​ចម្រុះ​ជាមួយ​ពណ៌​បៃតង​នៃ​ស្មៅ​ បង្កើត​ជា​ទំនុក​
ពោរពេញទៅ​ដោយ​​លក្ខណៈ​អត្តសញ្ញាណ​ផ្សេង​ៗ។​
រូបថត៖ ​ត្រុង​ចិញ

អ្នក​ថតរូប​ជំនាញ​​ស្វែង​រក​ស៊ុម​រូបថត​ស្អាត ​នៅ​លើ​វាល​ផ្កាស្ពៃ​ភូមិ​បាផាច់​ (Ba Phach)
ចំណុះ​ទីរួម​ស្រុក​ណុង​ទ្រឿង​​ (Nong Truong) ស្រុក​ម៉ុក​ចូវ​ (Moc Chau)។
រូបថត៖ វៀត​គឿង

 
 វាល​ផ្កាស្ពៃ​រីក​ស្គុសស្គាយ​បញ្ចេញ​ពណ៌ស អម​តាម​ផ្លូវ​ចូល​ភូមិ​បាផាច់​ (Ba Phach)។​
រូបថត៖ វៀត​គឿង​​

អូស​យក​ផ្ទៃដី​ខាងក្រោម​ដើម​ម៉ឹន​ ជនជាតិ​ម៉ុង (Mong) ​នៅភូមិ​ណាកា (Na Ka) ​
ដាំ​ស្ពៃ​ រកប្រាក់​ចំណូល​បន្ថែម​។​ រូបថត៖​ តឹត​សើន

កញ្ញា​ជនជាតិ​ម៉ុង (Mong) ​កាច់​រាង​​នៅ​ក្បែរ​វាល​ផ្កា​ ដែល​កំពុង​បញ្ចេញ​សម្រាស់​។
រូបថត៖ ដាំង​តៀន​

ក្រៅពី​នោះ​ប្រភេទផ្កា​ព្រៃ​រីក​បួន​រដូវ​ដូច​ជា​ ផ្កា​ Bidens pilosa​ ផ្កាMexican Sunflower ផ្កា White-dotted ​ផ្កា​poinsettia និង​ប្រភេទ​ផ្កាអ័រគីដេ​ បញ្ចេញ​ភាព​ល្អុក​ល្អើន​ បាន​ភ្ញៀវទេសចរណ៍​ប្រៀប​​ខ្ពង់រាប​ម៉ុក​ចូវ (Moc Chau) ​​ដូច​ជា​​​ស្រី​ពេញ​ក្រមុំ​ស្អាត​ផូរផង​​និង​សាមញ្ញ​ម្នាក់​​៕​


“ស្រុក​នឹង​បន្ត​កសាង​និង​អភវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ ដែល​ផ្សារភ្ជាប់​នឹង​ផលិតផល​កសិកម្ម​ជា​ចម្បង​ ដូច​ទម្រង់​រូបភាព​​បន្លែផ្លែ​គុណភាព​ខ្ពស់​ វាល​ផ្កា​ស្ពៃ​ ផ្កា​ buckwheat សេវាកម្ម​បេះផ្លែ​ សេវាកម្មទេសចរណ៍​​ពិសោធន៍​កសិកម្ម​ ងូត​ទឹក​តែ​ ងូ​ត​ទឹក​ដោះ​…។ល។” លោក​ផាម​ឌឹក​ចិញ (Pham Duc Chinh) ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ស្រុក​ម៉ុក​ចូវ​​ (Moc Chau) - តាម​កាសែត​សើន​ឡា (Son La)”។

 

 អនុវត្ត​៖ ក្លឹប​រូ​បថតកាលៈទេសៈ​មាស​ (កាសែត​រូបថតភាព​វៀតណាម​)


បណ្តាអត្ថបទបានផ្សាយ