30/04/2017 10:24 GMT+7 Email Print Like 0

ខេត្តក្រុងជាច្រើនប្រារព្ធឡើងរដូវទេសចរណ៍សមុទ្រ

​​
 ខេត្តក្រុងជាច្រើនប្រារព្ធឡើងរដូវទេសចរណ៍សមុទ្រ

នាល្ងាចថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង Da Nang (ភាគ​កណ្ដាល​វៀតណាម​) បាន​ប្រារព្ធ​ឡើង​រដូវ​ទេសចរណ៍​សមុទ្រ Da Nang ២០១៧ ។ រដូវ​ទេសចរណ៍​សមុទ្រ Da Nang ឆ្នាំនេះមានសកម្មភាពវិសេស​វិសាល​ដូច​ជា៖ ពិធី​បុណ្យ​​សមុទ្រ ប្រណាំងទូក Kayak ការដាក់តាំងបង្ហាញស្តង់ទំនិញ ឧទ្ទេសនាម​ស្ដីពី​ព័ត៌មាន ទួរទេសចរណ៍ Son Tra ជាដើម​។ លោក Ngo Quang Vinh ប្រធាន​​មន្ទីរទេសចរទីក្រុង Da Nang បានឲ្យដឹងថា៖
 
“ការប្រារព្ធ​រដូវទេសចរណ៍សមុទ្រនាឆ្នាំនេះ មានព្រឹត្តិការជិត​២០​។ មាន​សកម្មភាព​​ថ្មីមួយចំនួន ទន្ទឹមនឹង​សកម្មភាព​ជាប្រ​ពៃណីដូច​ជា សកម្មភាព​កីឡា​សមុទ្រ​ រៀបចំស្តង់ទំនិញលក់ដូរ​។ យើងខ្ញុំបាន​ជួប​ប្រជុំជាមួយ​អង្គភាព​​ស្នា​ក់​នៅ អង្គភាព​ទេសចរណ៍ មណ្ឌល កន្លែងទេសចរណ៍​បង្កើន​​គុណភាព​​បម្រើ​​សំដៅ​ឲ្យភ្ញៀវ​ទេសចរណ៍​មក​ទីនេះ ក្នុងមហោស្រពកាំជ្រួចផ្ការ រដូវទេសចរណ៍សមុទ្រ​មាន​អារម្មណ៍ពេញចិត្ត ចំពោះបរិយាកាស​រស់​រវើក​នៅ​រដូ​វក្ដៅ ​ Da Nang​”។
 
ទន្ទឹមនឹងនេះ នៅ Quang Ninh (ភាគខាងជើងវៀតណាម) នាយប់ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧ បាន​ប្រារព្ធ​ឡើង​កម្មវិធី​​សម្រស់​ឆើតឆាយ Ha Long ២០១៧​។ នេះជា​ព្រឹត្តិការពិសេស​ក្នុង​ចំណោម​សកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍​​វិសេស​​​វិសាល នៃសប្ដាហ៍ទេសចរណ៍​ឈូងសមុទ្រ Ha Long Quang Ninh។ លោក Luong Xuan Thanh ភ្ញៀវទេសចរណ៍​​មួយ​រូបបានចែករំលែកថា៖
 
“ខ្ញុំមកទីនេះជាមួយក្រុមគ្រួសារ។ ខ្ញុំឃើញថានាឆ្នាំនេះ Ha Long បានរៀប​ចំ​ដោយ​ទ្រង់​ទ្រាយដ៏ធំ ស្អាត និងសែនសប្បា​យ​។ នេះជាលើកទីមួយហើយ​ ដែល​ខ្ញុំមក Quang Ninh និងចង់មកម្ដងទៀត​”។
 
កម្មវិធីសម្រស់​ឆើតឆាយ Ha Long ២០១៧ បានបទបញ្ចប់ហើយ។ ប៉ន្តែ​បណ្ដា​ពណ៌​សូរសម្លេង រូបភាព វិសេស​វិសាល​​របស់​​កម្មវិធី​នឹងបន្តអូសបន្លាយ​ដល់​ថ្ងៃ​ជា​បន្ត ចាប់ផ្ដើមឲ្យរដូវទេសចរណ៍​របស់ Quang Ninh​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ