ខេត្តក្រុងតំបន់ Nam Bo ខាងលិចគប្បីជម្រុញការរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញ

ទិដ្ឋភាពនៃសន្និសីទ
នាថ្ងៃ១១ខែធ្នូឆ្នាំ២០១៥ នៅទីក្រុង Can Tho គណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុកតំបន់ Nam Bo ខាងលិចបានរៀបចំសន្និសិទបូកសរុបឆ្នាំ២០១៥ និងអនុវត្តភារកិច្ចទិសដៅសកម្មភាពនាឆ្នាំ២០១៦។ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vu Van Ninh ប្រធានគណៈកម្មាធិការបញ្ជាណៃនាំអញ្ជើញធ្វើជា អធិបតីសន្និសិទនេះ។ ថ្លែងមតិបញ្ជាណែនាំ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសំណូមពរឲ្យខេត្តក្រុងនាននៅតំបន់ Nam Bo ខាងលិច គប្បីប្រមូលផ្តុំ ជម្រុញឲ្យបានឆាប់ៗ ការរៀបចំរចនាសម្ព័ន្ធផលិកម្មកសិកម្មឡើងវិញ សំដៅកាត់ បន្ថយចំណាយ បញ្ចុះតម្លៃដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង នូវមុខទំនិញជល ផលនិងកសិផល។ លោកឧបនាយករដ្ឋមន្ត្រីក៏ស្នើរឲ្យជម្រុញការប្រើប្រាស់វិទ្យា សាស្ត្របច្ចេកវិទ្យាជឿនលឿនចូលក្នុងផលិតកម្ម ព្រមទាំងផ្តោតការវិនិយោគ ទៅលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សេដ្ឋកិច្ច និងសង្គមសម្រាប់បំរើ់ ជីវភាពរស់នៅរបស់ប្រជាជន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម