03/09/2017 11:18 GMT+7 Email Print Like 0

ខឿនឯករាជ្យនិងសេរីភាពរឹងមាំជានិច្ចតាំងពីរដូវស្លឹកឈើជ្រុះបដិវត្តន៍


 ទីលាន Ba Dinh ប្រវត្តិសាស្ត្រនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ប្រជាជនវៀតណាមរាប់ហ្មឺននាក់ប្រមូលផ្ដុំ​ដើម្បីផ្ទៀង​ស្ដាប់សេចក្ដី​ប្រកាសឯករាជ្យប្រសូត្រឡើងសាធារណៈរដ្ឋវៀតណាមប្រជាធិបតេយ្យ (រូបថត៖ Internet)

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ក្នុងពន្លឺព្រះអាទិត្យ​ចែងចាំងនៅទីលាន Ba Dinh ប្រវត្តិសាស្ត្រនោះ លោក​ប្រធាន​ហូជីមិញ បាន​អញ្ជើញថ្លែងសេចក្ដី ប្រកាសឯករា​ជ្យ ប្រសូត្រឡើងសាធារណៈ​រដ្ឋវៀតណាម​ប្រជាធិបតេយ្យ ដែល ឥឡូវ​នេះជាសាធារណៈ​រដ្ឋសង្គមនិយម​​ ​វៀតណាម។ ទិវាបុណ្យឯករាជ្យជា​តិថ្ងៃ ទី២ ​ខែកញ្ញា ​ឆ្នាំ១៩៤៥ បានក្លាយ​ទៅជារ​បត់​ប្រវត្តិសាស្ត្រ របស់ប្រជាជាតិវៀ​ត​ណាម។

នាព្រឹកព្រលឹម​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ម​នុស្សម្នារៀបជាជួរ ដៃកាន់​ទង់ជាតិ និង​ផ្កាពីគ្រប់​វិថីដើរ​ដង្ហែក្បួន​ឆ្ពោះទៅ​ទីលាន​ Ba Dinh។ វេទិកាសាមញ្ញមួយត្រូវ ​បានរៀបចំឡើងពីឈើ។​ មនុស្ស​ជាង៥សែននាក់ ជាតំណាង​ឲ្យប្រជា​ជន​គ្រប់ ស្រទាប់ សោមនស្សរីក​រាយរង់ចាំពេលវេលាប្រវត្តិសាស្ត្រនៃខឿនឯ​ករាជ្យ​ជាតិ។ លោក​ប្រធាន​ហូជីមិញ​ស្លៀកពាក់ខោ​អាវកាគីនិងស្បែកជើងកៅស៊ូដើរ​ទៅមុខ ម៉ាស៊ីនបំពងសម្លេ​ង។ ជំនួស​មុខ​ឲ្យ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន ដែលពេលនោះគឺ គណៈកម្មា​ធិការប្រជាជនរំដោះ​មជ្ឈឹម លោក​ប្រធាន​ហូជីមិញ បាន​អញ្ជើញ​អាន សេចក្ដី​ប្រកាសឯករាជ្យយ៉ាងមហោឡារឹក​។ សូរសម្លេងរបស់លោ​កលាន់​លឺ៖ “ប្រជាជាតិ​មួយដ៏​ក្លាហាន​ដែលបា​នប្រឆាំងនឹងរបបរបស់បារាំ​ងក្នុងអំឡុងជាង៨០ឆ្នាំក​ន្លងមក ប្រជាជាតិ​មួយដ៏​ក្លាហាន​ដែល​បាន​រួមជាមួយ​ភាគីសម្ព័ន្ធមិត្តប្រឆាំង នឹងហ្វាហស៊ី​សក្នុងអំឡុងប៉ុន្មានឆ្នាំកន្លង​មក ប្រជាជាតិ​នោះត្រូវ​មាន​សេរីភាព​ ប្រជាជា​តិនោះត្រូវមានឯករាជ្យ”។ លោកប្រធានហូ​ជីមិញបានប្រកាសទៅកាន់​ ពិភព​លោក​ទាំងមូល​ថា៖ “ប្រទេសវៀតណា​មមានសិទ្ធិទទួលបានសេរីភាពនិង​ ឯករាជ្យ ហើយបានក្លាយទៅ​ជាប្រទេសសេរីភាព​និង​ឯករាជ្យ​ជាពិ​តៗ។ ប្រជាជាតិ វៀតណាមទាំងមូល​ប្ដេជ្ញាចិត្តយកស្មារតីនិងកម្លាំ​ង ជីវិតនិង​ទ្រព្យសម្បត្តិ​ទាំងអស់ ​ដើម្បីរក្សារឹងមាំសិទ្ធិសេរីនិងឯ​ករាជ្យ​នោះ”។
 
សេចក្ដីប្រកាសឯក​រាជ្យក្នុងរដូវស្លឹកឈើជ្រុះប្រវត្តិសាស្ត្រ​ ក្នុងពន្លឺព្រះ អាទិត្យនៅទីលាន Ba Dinh នាគ្រានោះ ជាវីរៈបទចម្រៀងក្នុ​ងប្រវត្តិសាស្ត្រដ៏ភ្លឺ ស្វាងរប​ស់ប្រជាជាតិវៀតណាម ដែលគូ​សសញ្ញានូវ​ជ័យជំនះ​ក្រោយរយៈ​ពេល ជិ​តមួយសតវត្សដ៏អង់អាចក្លាហានប្រយុទ្ធប្រឆាំ​ងនឹងរបបអាណានិគមនិយមនិង ស​ក្ដិភូមិ​របស់​ប្រជាជាតិ​វៀត​ណាម។ សេចក្ដីប្រកាសឯករាជ្យនោះ បា​នប្រសូត្រ ឡើងសាធារណៈរដ្ឋវៀតណាមប្រជា​ធិបតេយ្យ ជារដ្ឋ​ឯករាជ្យ​ដំបូងក្នុងប្រព័ន្ធ អាណានិ​គមលើពិភពលោក និងជារដ្ឋអំណាចក​ម្មករកសិករដំ​បូងនៅ តំបន់អាស៊ី​អាគ្នេយ៍។ សេចក្ដីប្រកាសឯករាជ្យនិង​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ​បាន បើកចេញ​សម័យ​ថ្មីលើទឹក​ដីវៀត​ណាម​។ ជាលើកដំបូងដែលប្រជាជ​នវៀតណាម មានសិទ្ធិមោទនៈ​ដោយ​សារ​តែបាន​ក្លាយ​ទៅជាពលរដ្ឋ​នៃប្រទេសមួយ​មានសេរីភាព និងឯករាជ្យ។ ពីនោះមក ប្រជាជ​នវៀតណាម ក្រោមការដឹកនាំរ​បស់បក្ស កុម្មុយនីស្ត​បាន​តស៊ូយ៉ាងអង់អាចក្លាហានដើម្បីឯករាជ្យនិង​សេរីភាព។ រយៈពេល ៧២ឆ្នាំកន្លង​ទៅជាដំណើរ​ការ​ដ៏យូរ​អង្វែង ដែលប្រជាជាតិវៀតណាមទាំងមូល បានខំប្រឹងប្រែងជំនះពុះពារលើការលំ​បាក គ្មានការសោក​ស្ដាយលះ​បង់សាច់ ស្រស់ឈាមស្រស់ ទ្រព្យស​ម្បត្តិដើម្បីការពារនិងកសាងឡើងមាតុប្រទេស​វៀត ណាម ដ៏ខ្លាំងមាំមួន​និងធ្វើសមាហរណកម្មយ៉ាងខ្លាំ​ងក្លាទៅក្នុងសហគមន៍អន្តរ ជា​តិនាបច្ចុប្បន្ន៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ