14/01/2015 14:45 GMT+7 Email Print Like 0

ខុទ្ទកាល័យមជ្ឈឹមបក្សកុម្មុយនិសវៀតណាមលាតត្រដាងអនុវត្តការងារឆ្នាំ២០១៥


សមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh ថ្លែងមតិនៅសន្និសីទនេះ

នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ខុទ្ទកាល័យមជ្ឈឹមបក្សកុម្មុយនិសវៀតណាម បានរៀប​ចំ​សន្និសីទ​បូកសរុបការងារឆ្នាំ២០១៤ លាតត្រដាងអនុវត្តភារកិច្ចការងារឆ្នាំ២០១៥។ថ្លែងមតិនៅទីនេះ សមាជិក​ការិយាល័យ​នយោបាយនិងជាសមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៥ជា​ឆ្នាំ​មាន​អត្ថន័យដ៏សែនសំខាន់ ជាឆ្នាំប្រមូលផ្ដុំកម្លាំងដើម្បីអនុវត្តប្រកបដោយជោគជ័យផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម​ឆ្នាំ​២០១៥ រួមចំណែកសំរេចផែនការ៥ឆ្នាំ២០១១-២០១៥ ព្រមទាំងជាឆ្នាំប្រព្រឹត្តទៅមហាសន្និបាតបក្ស​គ្រប់ជាន់ថ្នាក់ ឆ្ពោះ​ទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ និងជាឆ្នាំមានពិធីបុណ្យធំៗរបស់បក្សនិ​ងប្រ​ទេស​ជាតិ​។ ​ដោយ​​ហេតុ​នេះខុទ្ទកាល៍យត្រូវក្ដាប់ជាប់ស្ថានភាពជាក់ស្ដែងដើម្បីធ្វើសេនាធិការសំរាប់ថ្នាក់ដឹកនាំជាន់ខ្ពស់​របស់​បក្ស​ សំរេចប្រកបដោយជោគជ័យបណ្ដាគោលដៅ ភារកិច្ចឆ្នាំ២០១៥និងសេចក្ដីសំរេចចិត្តនៃមហាសន្និបាតបក្ស​លើក​ទី​១១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ