06/08/2015 10:03 GMT+7 Email Print Like 0

ខុទ្ទកាល័យប្រធានរដ្ឋវៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថប័នក្នុងតំបន់


ខុទ្ទកាល័យប្រធានរដ្ឋវៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងសស្ថប័នក្នុងតំបន់ (Image: baotintuc.vn)

នាព្រឹកថ្ងៃទី ៥  ខែសីហា ឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យប្រធានរដ្ឋ ឡាវ លោក Phongsavath Boupha ដែលកំពុងមានដំណើរទស្សនកិច្ចនៅ​វៀតណាម។ វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងខុទ្ទកា ល័យប្រធានរដ្ឋនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា៖ វៀតណាមនិង​ឡាវ​កំពុងត្រៀមឈានទៅដំណាក់កាល អភិវឌ្ឍន៍ថ្មីក្នុងរយៈពេល ៥ ឆ្នាំខាងមុខក្នុងនោះ បក្សនៃប្រទេសទាំងពីរសុទ្ធតែ រៀបចំមហាសន្និបាតទូទាំងប្រទេសនាឆ្នាំ ២០១៦ ដោយហេតុនេះ ភាគីទាំងពីរ មានការងារជាច្រើនដើម្បីអនុវត្តនិងសហប្រតិបតិ្តការ។ លោក Truong Tan Sang ក៏បានស្នើរឲ្យបណ្ដាក្រសួងស្ថាប័នក្នុងតំបន់របស់វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតរវាងខុទ្ទកាល័យប្រធានរដ្ឋនៃប្រទេសទាំង​ពីរ ដើម្បីលើកកំពស់គុណភាពសកម្មភាពទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ