26/10/2018 10:45 GMT+7 Email Print Like 0

ខិតខំប្រឹងប្រែងដើម្បីនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម - ម៉ាឡេស៊ីទទួល បាន១៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោកស្រី Wan Azizah Wan Ismail ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី 

 នារសៀល​ថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០១៨ នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀ​តណាម លោក Nguyen Xuan Phuc បាន​ទទួលជួបសន្ទនាជាមួយ លោកស្រី Wan Azizah Wan Ismail ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាស​នៃដំ​ណើរ​ទស្សនកិច្ចជាផ្លូវការ នៅវៀតណាមនិងចូលរួម​សន្និ សីទរដ្ឋមន្ត្រីស្ត្រីអាស៊ានលើក​ទី​ ៣។
 
នាយករដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា: វៀតណាម​និង​ម៉ាឡេស៊ី​នៅមាន​សក្តានុភាព​យ៉ាង​ធំធេងសម្រាប់កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ ព្រមទាំងជឿជាក់ថា ក្នុង​ជំនួបសន្ទនានាថ្ងៃ​ទី២៦​ខែតុលា​ លោ​កស្រី Wan Azizah Wan Ismail និងឧបនា​យក​រដ្ឋមន្ត្រីលោក Ph​am Binh Minh នឹងពិភា​ក្សាគ្នាយ៉ាង​ល្អិតល្អន់​ លើបណ្តាវិធានការជាក់ស្តែងដើម្បី​ជម្រុញកិច្ចសហប្រតិបត្តិ​ការទ្វេភាគី​ នាពេលខាងមុខ។ នៅក្នុង​ជំនួបនេះ ​លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យភាគីទាំង​ពីរ​ បន្តកិច្ច​ខិតខំប្រឹង​ប្រែងក្នុង​ការជម្រុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីឡើង​ដល់ ១៥ ពាន់លានដុល្លារអាមេរិ​កក្នុង១ឆ្នាំនាឆ្នាំ ២០២០។​ វៀតណា​ម​មានបំណង​នាំចេញ​អង្ករ​និងផលិតផលកសិកម្ម និងអាហា​រសមុទ្រទៅកាន់ទីផ្សារម៉ាឡេស៊ី។ រួមជាមួ​យគ្នា​នោះ វៀត​ណាម​ក៏បាន​លើកទឹក​ចិត្តឱ្យក្រុមហ៊ុនម៉ាឡេស៊ី ​ធ្វើការវិនិយោគលើវិស័យដែលអាចបង្កើតចំ​ណុចលោត​ផ្លោះ ដូចជាហេដ្ឋារ​ចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់ ថាមពល​ កំពង់ផែ ភ័ស្តុភា កា​ររុករ​កប្រេង ឧស្ម័នជាដើម។​
 
នាយក​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀត​ណាម​និងម៉ា​ឡេស៊ីជា​ប្រទេស​ឆ្នេរសមុទ្រ​ចំនួន​ពីរដែលមានតំបន់ត្រួតស៊ីគ្នា តាមនោះភាគីទាំងពីរត្រូវបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បី​រួម​ចំណែករក្សាសន្តិភាព ស្ថិរភាពសន្តិសុខនិងសុវត្ថិភាព  នាវាចរណ៍ ក្នុងតំបន់ ជាពិសេ​ស​ជម្រុញ​កិច្ច​សហប្រតិ​បត្តិការ​នេសាទនិងបង្កើត​លក្ខណៈសម្រាប់ អ្នកនេសាទត្រីនៃប្រទេសទាំងពីរ​ នេសាទ​ស្របតាម​ច្បាប់​។ ក្នុ​ងបរិបទនៃស្ថានភាពសមុទ្រខាងកើតកំពុង​ប្រែប្រួលយ៉ាង​ស្មុគស្មាញនោះ វៀត​ណាម​និង​ម៉ាឡេស៊ី​រួម​ទាំង​បណ្តា​ប្រទេស​អាស៊ាន គួរតែបង្កើនការសម្របសម្រួលនិងឯក​ភាពនូវគោលជំហ​ររួម​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ