21/04/2017 09:52 GMT+7 Email Print Like 0

ខិតខំនាំតម្លៃប្រាក់ពាណិជ្ជកម្មវៀតណាម-ហ៊ុងកុង (ចិន) ទទួលបា​ន​៨ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​


នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយបណ្ឌិត Jonathan Choi ប្រធានសភាពាណិជ្ជកម្មហ៊ុងកុង-វៀតណាម និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន Sunway

នាយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​បណ្ឌិត Jonathan Choi ប្រធានសភាពាណិជ្ជ​កម្ម​ហ៊ុង​កុង-វៀតណាម​និង​​ជាប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន Sunway (ហ៊ុងកុង​ ចិន)។​ នៅក្នុង​ជំនួ​បនេះ លោក Nguyen Xuan Phuc ​បាន​ឲ្យដឹង​ថា បច្ចុប្បន្ន វៀតណាម​កំពុង​ប្រមូល​ផ្តុំ​អភិវឌ្ឍន៍​លើវិស័យ​កសិកម្ម និង​ឧស្សាហកម្ម​បច្ចេកវិទ្យាខ្ពស់ និង​មានបំណងថា Sunway និងមូល​នីធិ​វិនិយោគ ​VinaCapital នឹង​ធ្វើការ​វិនិយោគ​ចូលវៀត​ណាម ឲ្យបាន​ខ្លាំង​ក្លាថែម​ទៀត​។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់​ថា រដ្ឋាភិបាល​វៀត​ណាម នឹងបន្តអភិវឌ្ឍន៍​សេដ្ឋ​កិច្ច​​​ទីផ្សារ បង្កើន​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​វិនិយោគិន​ ក្នុងនោះមាន Sunway ធ្វើអាជីវកម្ម​ប្រកប ដោយ​ជោគជ័យ​នៅ​វៀត​ណាម​ ព្រម​ទាំងសង្ឈឹម​ថា Sunway នឹង​បន្តរួម​ចំណែក​នាំ តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី​វៀត​ណាម - ហុងកុ​ងឆ្នាំ២០១៧ ទទួល​បាន​៨ពាន់​លាន ដុល្លារអាមេរិក​។​រីឯ​ខ្លួន​វិញ លោក Choi បានឲ្យដឹងថា Sunway មាន​ការ​យក​ចិត្ត​ទុកដាក់​ជួយ​ឧបត្ថម្ភ​វៀតណាម អភិវឌ្ឍន៍វិស័យវប្បធម៌ អប់រំ ជាពិសេស​ផ្តល់​ការ ឧបត្ថម្ភ​នូវគំរោងការ​មួយ​ចំនួន សម្រាប់សាលានានានៅវៀតណាម ក្នុងក្តីសង្ឈឹមថា ​នឹង​រួមចំណែកទៅ​ក្នុង​ការកែទម្រង់វិស័យ​អប់រំ​នៅ​វៀត​​ណាម៕ 
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ