30/07/2018 10:18 GMT+7 Email Print Like 0

ក្រុម G20 អំពាវនាវជម្រុញប្រព័ន្ធពាណិជ្ជកម្មពហុភាគី


 រដ្ឋមន្ត្រីកសិកម្មនៅក្នុងសន្និសីទ (រូបថត៖ EFE-EPA/TTXVN)

 សន្និសីទរដ្ឋមន្ត្រីកសិកម្មនៃក្រុមប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍​ និងទើបលេចចេញ (G20) ត្រូវ​បាន​បិទ​បញ្ចប់​នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៨ នៅរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីន។
 
សេចក្តី​ថ្លែងកាណ៍​បញ្ចប់សន្និសីទ បានរិះគន់លើសភាពការគាំពារពាណិជ្ជកម្ម ព្រមទាំងសន្យា កែ​ទម្រង់​នូវ​បទ​បញ្ញត្តិ​​របស់អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) សំដៅជៀស វាងជម្លោះពាណិជ្ជកម្ម។ ក្រុមរដ្ឋ​មន្ត្រី​កសិកម្ម​នៃ ​G20 បានសន្យា ជៀស វាងអនុវត្តន៍រាល់របាំងមិនចាំ​បាច់ក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្ត​រជាតិ ព្រមទាំង​អះ​អាង​​ថា នឹង​គោរពតាមសិទ្ធិនិងកាតព្វកិច្ចនៃកិច្ចព្រមព្រៀង​នានារបស់ WTO។ សេចក្តីថ្លែង​ការណ៍​នៃ​សន្និសីទ​នេះក៏បាន​ទទួលស្គាល់នូវសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជ ​កម្មពហុភាគី ដ៏តម្លាភាពមួយនេះ ដែ​លនឹង​បើក​ចេញ​នូវគោល​ការណ៍ច្បាស់លាស់។ សន្និសីទក៏បានអំពាវនាវឲ្យមា​នកិច្ចសហប្រតិបត្តិការអន្តរជាតិ​ ក្នុងការ​តស៊ូ​ប្រឆាំង​នឹងបម្រែបម្រួល​អាកាសធាតុដែលកំពុងក្លាយទៅជាការគំរាមកំហែ​ងទៅលើផ្នែកកសិកម្ម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ