12/04/2015 13:58 GMT+7 Email Print Like 0

ក្រុមអ្នកជំនួយការសមាជិកសភាអាមេរិកមកទស្សនកិច្ចនៅវៀតណាម


ក្រុមអ្នកជំនួយការសមាជិកសភាអាមេរិកមកទស្សនកិច្ចនៅវៀតណាម


 
នាថ្ងៃទី១០ខែមេសាឆ្នាំ២០១៥ នៅទីក្រុងហាណូយ អនុប្រធាននិងជាអគ្គលេខា ធិការសម្ព័ន្ធនៃបណ្តា​អង្គការ​មិត្តភាព​វៀតណាម អនុប្រធានសមាគមវៀតណាម អាមេរិក លោក Đôn Tuan Phong បានទទួល​ជួប​ជាមួយ​ក្រុម​អ្នកជំនួយការសមាជិកសភាអាមេរិក ដឹកនាំដោយលោក Alex Harrison Herrgott អនុប្រធាន ខុទ្ទកាល័យ នៃ​គណៈកម្មាធិការ​បរិស្ថាននិងសំណង់សាធារណៈរបស់ព្រឹទ្ធសភា បានមកបំពេញ​ទស្សនកិច្ច​ការងារ​នៅ​វៀតណាម​ចាប់ពីថ្ងៃទី៣ដល់ទី១២មេសា។ លោក Đôn Tuan Phong សង្ឃឹមថា ដំណើរទស្សនកិច្ច​លើក​នេះ​របស់​គណៈ ប្រតិភូ នឹងរួមចំណែកបង្កើនចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ រីឯខ្លួនវិញលោក Alex Harrison Herrgott បានសម្តែងនូវការយកចិត្តទុកដាក់  ចំពោះសកម្មភាពរបស់​អង្គការ​អតីត​យុទ្ធជន​អាមេរិក​​នៅវៀតណាម ដែលបានរួម ចំណែកក្នុងការផ្សះផ្សារស្មាមរបួសសង្គ្រាម៕
 
តាម VOV5-​វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ