14/11/2018 11:27 GMT+7 Email Print Like 0

ក្រុមហ៊ុន វិញទៀន ( Vinh Tien) - ស្ករគ្រាប់មានរសជាតិដូងពិសេស នៅខេត្ត បេនត្រែ (Ben Tre)

ក្រុមហ៊ុន វិញ​ទៀន ( Vinh Tien) គឺ​អង្គភាព​​មួយ​ដែល​តំណាង​ឲ្យ​ខេត្ត​ បេន​ត្រែ​ (Ben Tre) បាន​ផលិតស្ករគ្រាប់​ដួង​ ដែល​នាំ​ចេញ​ទៅ​កាន់ទីផ្សារ​អន្តរជាតិ។

អ្នកមានគំនិតផ្តួចផ្តើមនូវការនាំចេញស្ករគ្រាប់ដូង នៅខេត្ត បេនត្រែ (Ben Tre) ទៅកាន់ទីផ្សារអន្តរជាតិគឺលោកស្រី ដាំង ធីទ្រូកឡានជី (Dang Thi Truc Lan Chi) - ស្ត្រីម្នាក់កើតនិងធំឡើង នៅខេត្ត បេនត្រែ (Ben Tre)។

លោកស្រី ដាំង ធីទ្រូកឡានជី (Dang Thi Truc Lan Chi) បានរៀបរាប់ថា៖ “នៅកុមារភាព ខ្ញុំមានបំណងប្រាថ្នានូវការឧទ្ទេសនាមអំពីផលិតផលនៃស្រុកកំណើតទៅកាន់អន្តរជាតិ សំដៅលើកកម្ពស់គុណភាព និងតំលៃផលិតផលស្ករគ្រាប់ដូង ។ នាឆ្នាំ២០០០ ខ្ញុំបានបង្កើតក្រុមហ៊ុនផលិតស្តរគ្រាប់ដូង រហូតដល់ឆ្នាំ២០០៣ ស្ករគ្រាប់​ដូងម៉ាក វិញទៀន (Vinh Tien) ចាប់ផ្តើមការនាំចេញទៅកាន់ទីផ្សារបរទេស”។


លោកស្រី ដាំង ធីទ្រូកឡានជី (Dang Thi Truc Lan Chi) និយាយបន្ថែមថា៖ ក្រុមហ៊ុន វិញទៀន (Vinh Tien) តែងតែធ្វើឲ្យប្រសើរឡើង ផលិតបន្ថែមប្រភេទផលិតផលថ្មី ប្រើប្រាស់វត្ថុធាតុដើមនិងរសជាតិថ្មី ដើម្បីអភិវឌ្ឍន៍​ផលិតកម្មស្ករគ្រាប់ដូង សំដៅធ្វើឲ្យសម្បូរណ៍ប្រភេទស្ករគ្រាប់ដូងសមស្របនឹងតំរូវការរបស់អ្នកប្រើប្រាស់ ជាពិសេសគឺទីផ្សារបរទេស។


ក្នុងមួយខែ ក្រុមហ៊ុន វិញទៀន (Vinh Tien) បាននាំចូលដដូងមកពីគ្រប់ចំការ ក្នងភូមិសាស្ត្រ
ខេត្ត បេនត្រែ (Ben Tre) ប្រហែល ១៥០ តោន។ រូបថត៖ ង្វៀនឡឹន



ស្ករគ្រាប់ដូងមិនភ្ជាប់លើធ្មេញបានផលិត តាមបច្ចេកវិទ្យាទំនើប ស្វ័យប្រវត្តិ ប៉ុន្តែធានាអនាម័យ។
រូបថត៖ ដាំងគីមភឿង



ស្ករគ្រាប់ដូងនិមួយៗ មានទំងន់ និងទំហំស្មើគ្នា គុណភាពនិងរសជាតិឈ្ងុយឆ្ងាញ់ពីផ្លែដូង។
រូបថត៖ ដាំងគីមភឿង



ជាមធ្យម ក្នុងមួយឆ្នាំ ក្រុមហ៊ុន វិញទៀន (Vinh Tien) ផ្គត់ផ្គង់ស្ករគ្រាប់ដូងគ្រប់ប្រភេទ
ចំនួន ១៣០០ តោន។ រូបថត៖ ង្វៀនឡឹន



ស្ត្រីកើតនិងធំឡើង នៅខេត្ត បេនត្រែ (Ben Tre) សុទ្ធតែជិតស្និទ្ធនិងដើមដូង ផ្លែដូង
ក៏ដូចជារបរកែច្នៃដូង នៅខេត្ត បេនត្រែ (Ben Tre) ។  រូបថត៖ ដាំងគីមភឿង



ក្រុមហ៊ុន វិញទៀន (Vinh Tien) ជាទីកន្លែងប្រមូលផ្តុំនិងទិញផ្លែដូងរបស់បងប្អូនកសិករដាំដើមដូង
នៅខេត្ត បេនត្រែ (Ben Tre) ។  រូបថត៖ ង្វៀនឡឹន

 


នាសព្វថ្ងៃនេះ ក្រុមហ៊ុន វិញទៀន (Vinh Tien) មានទំហំប្រហែល ៨០០០ ម៉ែត្រការេ ស្ថិតនៅសង្កាត់ ភូតឹន (Phu Tan) ទីក្រុងបេនត្រែ (Ben Tre) ក្នុងនោះបរិមាណកម្មករចំនួន ៤០០ នាក់ និងផលិតផលចំនួន ២០ ប្រភេទ ធ្វើពីផ្លែដូង ដែលដាំនៅខេត្តបេនត្រែ (Ben Tre) ហើយបិទម៉ាក អៀនហ័ង (Yen Hoang) និងទៀនដាត (Tien Dat)។

ក្នុងមួយខែ ក្រុមហ៊ុន វិញទៀន (Vinh Tien) បានទិញដូងចំនួន ១៥០ តោន មកពីបណ្តាចំការ ស្ថិតនៅភូមិសាស្ត្រខេត្តបេនត្រែ (Ben Tre) ដែលជាទីកន្លែងប្រមូលផ្តុំនិងទិញដូងដ៏ធំរបស់បងប្អូនកសិករដាំដូង។

ក្នុងដំណើរផលិតនិងធ្វើអាជីវកម្ម ក្រុមហ៊ុន វិញទៀន (Vinh Tien) បានអនុវត្តយុទ្ធសាស្ត្រទាំងពីរ មួយគឺធ្វើឲ្យប្រសើរឡើងនូវគុណភាព រូបរាង ផង មួយគឺយកចិត្តទុកដាក់លើការកសាងពាណិជ្ជៈសញ្ញា ការពារពាណិជ្ជៈសញ្ញា  ធ្វើ​អាជីវកម្ម និងអភិវឌ្ឍន៍ពាណិជ្ជៈសញ្ញា ផង។


ផលិតផល “ស្ករគ្រាប់ដូងស្រួយមិនភ្ជាប់លើធ្មេញ” ម៉ាកអៀនហ័ង (Yen Hoang)។ 
រូបថត៖ ដាំងគីមភឿង



ស្ករគ្រាប់ដូង ម៉ាកអៀនហ័ង (Yen Hoang) រួមចំណែកក្នុងការកែប្រសើរឡើងផលិកម្មស្ករដូងទន់
តាមរបៀបសិប្បកម្ម គុណភាពមិនខ្ពស់ និងនៅពេលពិសានឹងភ្ជាប់លើធ្មេញ
ក្នុងរយៈពេលរាប់រយឆ្នាំកន្លងទៅ។ រូបថត៖ ង្វៀនឡឹន



ស្ករគ្រាប់ដូង ម៉ាកអៀនហ័ង (Yen Hoang) នាំចេញទៅកាន់ទីផ្សារឡាវ កម្ពុជា ហុងកុង ចិន អាមេរិក អូស្ត្រាលី
ក៏ដូចជាលក់ក្នុងទីផ្សារទំនើបជាច្រើន នៅទីក្រុងហូជីមិញ រដ្ឋធានីហាណូយ
និងបណ្តាខេត្តស្ថិតនៅខាងលិចនៃភាគខាងត្បូង។ រូបថត៖ ង្វៀនឡឹន



បណ្តាប្រភេទស្ករគ្រាប់ដូង ម៉ាក់ អៀនហ័ង (Yen Hoang) បានមនុស្សជាច្រើននាក់ចូលចិត្ត។
រូបថត៖ ដាំងគីមភឿង

 

ជាពិសេស ក្រុមហ៊ុន វិញទៀន (Vinh Tien) បានអនុវត្តន៍កម្មវិធីផលិតកម្មជាស្អាត តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការវៀតណាម - ដាណឺម៉ាក។ ចាប់ពីឆ្នាំ២០០៩ ផលិតផលរបស់ក្រុមហ៊ុន វិញទៀន (Vinh Tien) បានទទួលស្គាល់គឺការអនុវត្តន៍ផលិតកម្មស្អាត ដោយក្រសួងឧស្សាហកម្ម - ពាណិជ្ជកម្ម។ នេះគឺមួយក្នុងចំណោមបណ្តា​កត្តាសំខាន់ៗ ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដែលទាមទារស្តង់ដារខ្ពស់។

ជាមធ្យម ក្នុងមួយឆ្នាំ ក្រុមហ៊ុន វិញទៀន (Vĩnh Tiến) បានផ្គត់ផ្គង់ស្ករគ្រាប់ដូងគ្រប់ប្រភេទចំនួន ១.៣០០ តោន ក្នុងនោះនាំចេញទៅកាន់ទីផ្សារឡាវ កម្ពុជា ហុងកុង ចិន អាមេរិក អូស្ត្រាលី ក៏ដូចជាលក់ក្នុងទីផ្សារទំនើប នៅទីក្រុងហូជីមិញ រដ្ឋធានីហាណូយ និងបណ្តាខេត្ត ស្ថិតនៅខាងលិចនៃភាគខាងត្បូង./.


ដោយការរួមវិភាគទានយ៉ាងសំខាន់ក្នុងការនាំចេញស្ករដូងវៀតណាម ទៅកាន់ទីផ្សារអន្តរជាតិ រួមចំណែកក្នុងការឧទ្ទេសនាមអំពីរូបភាពប្រទេសវៀតណាម អ្នកជំនួញស្រី ដាំង ធីទ្រូកឡានជី (Dang Thi Truc Lan Chi) បានទទួលពានរង្វាន់ថ្លៃថ្នូរជាច្រើន ដូចជា៖ ពានរង្វាន់អ្នកជំនួញស្រីវៀតណាមដ៏គំរូជាបីដងបន្តបន្ទាប់ (ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៥) អ្នកជំនួញស្រី ASIAN ឆ្នាំ២០១៨ Top ៣០ ស្ត្រីវៀតណាម ឆ្នាំ២០១៨ បានប្រគល់ដោយសមាគមន៍ស្ត្រីវៀតណាម។

 

អត្ថបទ៖ សើនងា រូបថត៖ ដាំងគីមភឿង ង្វៀនឡឹន

បណ្តាអត្ថបទបានផ្សាយ