01/09/2018 09:24 GMT+7 Email Print Like 0

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចូលរួមពិព័រណ៌ទេសចរណ៍ Modetour Travel Mart ឆ្នាំ២០១៨

ឆ្នាំនេះជាឆ្នាំទី៣បន្តបន្ទាប់ដែលក្រុមហ៊ុនអាកាសចរណ៍ Vietjet ចូលរួមពិព័រណ៌ ទេសចរណ៍ Modetour Travel Mart  ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី២ខែកញ្ញានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

 ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចូលរួមពិព័រណ៌ទេសចរណ៍ Modetour Travel Mart ឆ្នាំ២០១៨

នៅស្តង់តាំងបង្ហាញរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ភ្ញៀវបានចូលរួមការបង្វិលឆ្នោតផ្សងសំណាង ដើម្បីទទួលបាន សំបុត្រហោះហើរដោយឥតគិតថ្លៃទទួលកាដូរួមទាំងសាកល្បងលេងល្បែងគួរឲ្យសប្បាយនិងទស្សនាការសំដែងសិល្បៈ ដ៏រស់រវើកទៀតផង។ ចំពោះទីផ្សារកូរ៉េខាងត្បូង នាបច្ចុប្បន្ន ក្រុមហ៊ុន អាកាសចរណ៍ Vietjet បាន​ដាក់ឲ្យដំណើរការ ជើងហោះហើរជំនួន ៧ ជើងរួមមានទីក្រុង ហូជីមិញ - សេអ៊ូល; ហាណូយ-សេអ៊ូល; Hai Phong - សេអ៊ូល; Da Nang -សេអ៊ូល; Nha Trang -សេអ៊ូល; ហាណូយ- Busan និង Da Nang – Deagu។

ពិព័រណ៌ ទេសចរណ៍ Modetour Travel Mart ត្រូវបានរៀបចំឡើងលើកដំបូង នៅឆ្នាំ២០១៤ ដោយក្លាយទៅជាពិព័រណ៌​ទេសចរណ៍ដ៏មានកិត្យានុភាពនិងគួរឲ្យ ទាក់ទាញ់បំផុតនៅប្រទេសកូរ៉េខាងត្បូង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ