10/09/2015 10:21 GMT+7 Email Print Like 0

ក្រុមហ៊ុន CADI-SUN ឆ្ពោះ​ទៅ​កាន់​ទម្រង់​រូបភាព​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុប្រទេស

ពីសមូហភាព​ផលិតឯកជន​មួយ កន្លង​ទៅ៣០​ឆ្នាំ CADI-SUN បាន​អភិវឌ្ឍន៍​ក្លាយ​ជាសហ​គ្រាស​​លំដាប់​ថ្នាក់​មួយ​របស់​វៀត​ណាម ក្នុង​វិស័យ​ផលិត​ខ្សែកាប់​អគ្គិសនី។ ផលិត​ផល​របស់​ក្រុម​ហ៊ុន CADI-SUN មាន​វត្តមាន​នៅប្រ​ទេសជា​ច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយ​​​ក្រុម​​ហ៊ុន CADI-SUN កំពុង​ឆ្ពោះទៅកាន់​ទម្រង់​រូបភាព​ សម្ពន្ធ​ក្រុមហ៊ុន​ពហុ​ប្រទេស។

នឹកឡើងនៅ​ថ្ងៃផ្តើមអាជីវកម្មដំបូង លោកផាមឡឿងហ្វា ជាប្រធានប្រឹក្សាអភិបាល​ក្រុមហ៊ុន CADI-SUN ឲ្យ​ដឹង​​ថា៖ “នៅឆ្នាំ១៩៨៤ យើងខ្ញុំជាក្រុមសហការធៀងឌិញ ផលិតគ្រឿងយន្តជាចម្បង។ ជួប​ប្រទះ​នឹង​ដំណាក់​កាល​វិបត្តិ​សេដ្ឋកិច្ច បណ្តាផលិត​ផល​គ្រឿង​យន្ត ម៉ាស៊ីន​អគ្គិសនី​ក្នុងទីផ្សារ​ចុះដុន​ដាប  ក្រុម​សហការ​ធឿង​ឌិញ​ប្រឈម​មុខនឹង​ហានិភ័យ​រំលាយ។ ក្នុងការ​លំបាក យើង​ខ្ញុំបាន​សម្រេច​ចិត្ត​បង្វែ​ទិសពា​ណិ​ជ្ជកម្ម​ទៅ​ខាង​វិស័យ​ខ្សែកាប់​អគ្គិសនី​វិញ។ យើង​ខ្ញុំបាន​ផ្តល់​ក្តីសង្ឃឹម​ឲ្យក្រុម​ហ៊ុន​ដោយ​ក្តីជឿជា​ក់ពីបុគ្គលិក​ដែល​មាន​ជំនាញ​ខ្ពស់​និងអស់​ពីចិត្ត​បូជាកម្លាំង​កាយជូន​ក្រុមហ៊ុន”​។ CADI-SUN ជាពាក្យ​ផ្សំពី​ពាក្យ CADI (កាប់​អគ្គិសនី)​ និងពាក្យ SUN (ព្រះអាទិត្យ)។ ខ្សែកាប់​អគ្គិសនី​ព្រះអាទិត្យ បង្ហាញ​គោល​គំនិត​ឆ្ពោះទៅ​មុខ​និង​ក្តីប្រា​ថ្នា​របស់​សហគ្រាស គឺបំណង​នាំមក​នូវពន្លឺ និង​ក្តីសប្បាយ​រីករាយ​ជូនដល់​រាល់​គ្រួសារ​ទាំងអស់។

ថ្ងៃផ្តើមអាជីកម្ម ជាមធ្យមក្រុម​ហ៊ុនCADI-SUN  ផលិត​បានរាប់រយ​ដុំខ្សែភ្លើង​ក្នុងមួយ​ថ្ងៃ (ដុំនីមួយៗ​មាន​ប្រវែង២០០​ម៉ែត្រ)។ ដោយ​​សារ​ម៉ូដ​ស្អាត​ទើប​អតិថិជន​​ស្វែង​រក​​ច្រើនបង្គួរ។ រោង​ចក្រ​ផលិត​ខ្សែកាប់​អគ្គិសនី​ដែល​មាន​ជាតិ​មេដែក  ចាប់តាំង​ពីធ្វើដោយ​ដៃឈាន​ដល់ភាព​ទំនើប​​ដោយ​​​ប្រើ​ម៉ាស៊ីន​​ទម្រង់​ធំ​ៗ​ជាច្រើន។

នៅឆ្នាំ​២០០០ ក្រុម​ហ៊ុន CADI-SUN បាន​បណ្តាក់ទុនកសាង​រោងចក្រ​លេខ ១ ដែលមាន​ផ្ទៃដីចំនួន៦.០៦២ម៉ែត្រ​ការេ នៅខណ្ឌថាញស្វឹន (ហាណូយ) ដោយ​មានដើម​ទុនជាង​៥០ពាន់​លាន​ដុង។ រោង​ចក្រ​បាន​វិនិយោគ​ឧបករណ៍​សម្ភារៈ​ផលិតខ្សែ​កាប់​អគ្គិសនី​ទំនើប ព្រម​គ្នាទៅ​តាម​វិធាន​ការ​បង្វែ​ផ្ទេរ​បច្ចេក​ទេស​របស់​ប្រទេស​កូរ៉េខាង​ត្បូង​និង​តៃវ៉ាន់។


ជ្រុងមួយនៃរោងចក្រផលិតខ្សែកាប់អគ្គិសនីរបស់ក្រុមហ៊ុន CADI-SUN  នៅខេត្តហាយយឿ។

ខ្សែសង្វាក់ផលិតតភ្ជាប់របស់ក្រុមហ៊ុន CADI-SUN។

ខ្សែសង្វាក់ត្រកួញខ្សែកាប់អគ្គិសនី។

ដំណាក់កាលរមូលខ្សែកាប់អគ្គិសនីតង់ស្យុងខ្ពស់ធ្វើជាដុំ។

បណ្តាអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនអនុវត្តត្រួតពិនិត្យនូវដុំខ្សែស្ពាន់ក្នុងដំណាក់កាលទាញយក។

ការងារប្រចាំគឺអនុវត្តត្រួតពិនិត្យដើម្បីធានាទងស្ពាន់ស្របនឹងគ្នានិងមានទំហំត្រូវតាមតម្រូវការដែលដាក់ចេញ។ 


បងហ្វាងកុងថាយ ជាពលករម្នាក់ដែលមានថ្វីដៃខ្ពស់ខាងការបញ្ជាខ្សែសង្វាក់រុំសម្បកខ្សែភ្លើង។

ដំណាក់ការរុំខ្សែកាប់អគ្គិសនីនៅរោងចក្រផលិតខ្សែកាប់អគ្គិសនីរបស់ក្រុមហ៊ុន CADI-SUN។

ខ្សែកាប់អគ្គិសនីក្លាយជាផលិតផលបានរមូលជាដុំធំៗទៅតាមប្រភេទខ្សែ។

ពិនិត្យបទដ្ឋានខ្ចប់ខ្សែកាប់ដែលក្លាយជាផលិតផលសំរេច។

ត្រួតពិនិត្យគុណភាពខ្សែកាប់អគ្គិសនីនៅក្នុងបន្ទាប់ពិសោធន៍។

កក្តាទាំងអស់ដែលពាក់ព័ន្ធដល់គុណភាពសុទ្ធតែបានវិភាគនិងវាយតម្លៃយ៉ាងហ្មត់ចត់។

ប្រភេទផលិតផលខ្សែកាប់អគ្គិសនីទាំងអស់ ក្រោយពេលផលិតសុទ្ធតែបានយកគំរូ ដើម្បីពិនិត្យវាយតម្លៃគុណភាព។

រាល់ព័ត៌មានដែលពាក់ព័ន្ធដល់ផលិតកម្មនិងគុណភាពសុទ្ធតែបានរក្សាទុកយ៉ាងប្រុងប្រយ័ត្ន​នៅក្នុងប្រព័ន្ធកាំព្យូទ័ររបស់ក្រុមហ៊ុន។

នៅឆ្នាំ២០០២ វៀត​ណាម​ជម្រុញខ្លាំង​នូវដំណើរ​ការ “ឧស្សហូបនីយកម្ម ទំនើប​នីយកម្ម” សំណង​បណ្តាញ​អគ្គិសនី​​ជាតិ​ជាច្រើន បាន​វិនិយោគ​ឲ្យកសាង​ដូចជា៖ ប្រព័ន្ធ​ជញ្ជូន​អគ្គិសនី 500kV, 220kV, 110kV បណ្តា​រោង​ម៉ាស៊ីន​វារី​អគ្គិសនី និងឧណ្ណវារី។ល។ ក្រុមហ៊ុន CADI-SUN ចាប់​បាន​ឱកាស​និង​ដំ​ណើរ​​​​​​​ការ​​ផែន​ការ​ថាម​ពល​ជន​បទ​២(REII) ពីប្រភព​ដើមទុន​អាទិភាព​របស់​ធនា​គារ​​​ពិភព​លោក។

ផលិត​ផលរបស់​ក្រុមហ៊ុន CADI-SUN  ជាកត់​សម្គាល់ បាន​ប្រើស​ប្រាស់​ក្នុង​សំណង​ធំៗ​ជា​ច្រើន​ក្នុង​ប្រទេស​ដូចជា៖ វារី​អគ្គិសនី សើន​ឡា ផែន​ការ​បំភ្លឺ​ស្ពាន​បាយ​ចាយ តំបន់​ឧស្សហកម្ម​យុង​ក្វឹត ផែន​ការ​ថាមពល​ជន​បទ​២វៀត​ណាម នៅតំបន់​ភាគ​ខាង​ជើង មជ្ឈ​មណ្ឌល​សន្និស​ទី​ជាតិ​។ល។

 

នៅ​ខែ​តុលាឆ្នាំ២០០៣ ក្រុម​ហ៊ុន​CADI-SUN បន្ត​វិនិយោគទុន​ជាង១០០ពាន់​លាន​​ដុង ដើម្បី​កសាង​រោងចក្រ​លេខ​២លើផ្ទៃដី​ចំនួន៤៦.០០០ម៉ែត្រ​ការេ នៅ​ឃុំ​កឹម​ឌៀន ស្រុកកឹមយ៉ាង ខេត្តហាយយឿង។ ក្រុមហ៊ុន CADI-SUN វិនិយោគ​ជោគ​ជ័យ​នូវ​បន្ទាប់​ពិសោធន៍​ទៅតាម​ស្តង់​ដាអន្តរ​ជាតិ ISO/IEC 17025 និង​បើក​ទូលាយ​រោង​ចក្រ​ផលិត បណ្តាក់ទុនបន្ថែម​នូវឧបករណ៍​សម្ភារៈ​ម៉ាស៊ីន ដើម្បី​លើក​កម្ពស់​គុណ​ភាព​ផលិតកម្ម។

បន្ទាប់មក  ក្រុមហ៊ុន CADI-SUN បាន​បើក​ទូលាយ​ទម្រង់​ពាណិជ្ជកម្ម​ដោយ​បង្កើត​សាខានិង​ឃ្លាំងទំនិញ​នៅទីក្រុង​ហូជីមិញ ហាយ​ផុង ថាញ​ហ្វា ដាណាំង តីង្វៀន។ ទន្ទឹម​នោះ ក្រុម​ហ៊ុន CADI-SUN នាំចេញ​ទីផ្សារ​នៅផលិត​ផល​ថ្មីៗ​ដូច​ជា​៖ ព្រីភ្លើង​ដែលមានច្រើន​មុខងារ ខ្សែ​ភ្លើងដែល​មានជាតិ​មេដែក សម្រាប់​ប្រើក្នុង​ផ្នែកដំ​ឡើង​អេឡិចត្រូ​និក។ល។ ក្រុម​ហ៊ុន CADI-SUN បាន​បើក​ទូលាយ​ការ​ទំនាក់​ទំនង​សហការ​ជាមួយ​សហគ្រាស​អន្តរជាតិ​ដូចជា៖ សម្ព័ន្ធ​ក្រុមហ៊ុន Sam One, Cosmolink, Dongyang, Sang Jin។ល។ និងជោគ​ជ័យក្នុងការ​ចុះកិច្ចស​ន្យាសហការ​វិនិយោគ​ទុន  ផ្ទេរ​បច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុន Cosmolink (កូរ៉េខាងត្បូង)។

នៅឆ្នាំ២០០៨ ក្រុមហ៊ុន CADI-SUN បន្តការ​កសាងរោង​ចក្រផលិត​ខ្សែ និងខ្សែកាប់​អគ្គិសនី​តង់​ស្យុង​ទាប តង់​ស្យុង​មធ្យម និងត​ង់ស្យុង​ខ្ពស់​នៅខេត្តប៊ិញ​យឿង និង​ចុះកិច្ច​សន្យាស​ហការ​វិនិយោគ​ទុន​និង​ផ្ទេរ​បច្ចេក​ទេស​ជាមួយ​សម្ព័ន្ធ​ក្រុម​ហ៊ុន Dongyang (កូរ៉េខាងត្បូង) ដោយ​ផលិត​ផល​ចម្បង​គឺខ្សែ​ភ្លើង​ដែល​មាន​ជាតិ​មេដែក​គុណ​ភាព​ខ្ពស់។

នៅឆ្នាំ​២០១១ គូសបញ្ជាក់សកម្មភាព​ នាំចេញខ្លាំងក្លារបស់ក្រុម​ហ៊ុន CADI-SUN ដោយ​មាន​ប្រាក់​ចំណូល​កើន​ឡើង​១៣៩% បើប្រៀប​នឹងឆ្នាំ​២០១០។ ក្រុម​ហ៊ុនដាក់​ឲ្យកសាង​ចង្កោមឧស្សហកម្ម​ត្រឿង​យឿង និង​ចង្កោម​ភូមិវិស័យ​ឧស្សហកម្ម​មានទំហំជាង​៣៥​ហិកតា។ នៅ​ឆ្នាំ២០១២ ក្រុម​ហ៊ុន CADI-SUN បាន​ទទួល​វិញ្ញា​បន​ប័ត្រ​អន្ដរ​ជាតិ RoHS និង VDE ហើយ​ទទួល​ស្គាល់​ជាផលិត​ផល​សម​ស្រប​នឹង​ស្តង់​ដា​គុណភាព​របស់​ទ្វីប​អ៊ឺរុប​។ នេះ​គឺជាបុព្វបទសំខាន់​ជម្រុញ​ សកម្មភាព​នាំ​ចេញ​ទៅបរ​ទេស។ ក្រុមហ៊ុន CADI-SUN ក្លាយ​ជាដៃ​គូប្រ​ចាំ​របស់​ក្រុម​ហ៊ុន Vinadual ជាសម្ព័ន្ធ​ក្រុមហ៊ុន​ធំរបស់​កូរ៉េខាង​ត្បូង ជំនាញ​ខាងផ្គត់ផ្គង់​សម្ភារៈ​អគ្គិសនី អេឡិច​ត្រូនិក​ឲ្យបណ្តាពាណិជ្ជ​សញ្ញាធំៗនៅ​លើពិភពលោក​ដូចជា៖ Sam Sung, LG។

នៅតំបន់អាស៊ី​អគ្នេយ៍ ក្រុមហ៊ុនCADI-SUN នាំចេញមុខ​ទំនិញគ្រាប់ជ័រ PVC ខ្សែកាប់​អគ្គិសនី​ឆ្លងទៅ​កាន់​ប្រ​ទេស​​ម៉ាឡេ​ស៊ី ឡាវ មីយ៉ានម៉ា។ ដោយម្ចាស់ការ​នៃសកម្មភាព នៅឆ្នាំ២០១៤ ចំនួនប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​កើនឡើង៣៧% បរិមាណ​ផល​លក់​ដូរខ្សែ​កាប់អគ្គិសនី​កើន២៩% ប្រាក់ចំណូល​មធ្យមក្នុងពលករ​ម្នាក់​ៗ​កើន​​ឡើង១៦% បើប្រៀប​នឹង​កាល​ពីឆ្នាំ​មុន។ នៅឆ្នាំ​២០១៥​នេះ ក្រុមហ៊ុន CADI-SUN ឆ្ពោះទៅកាន់​គោល​ដៅ​កើន​​ប្រាក់ចំណូល​ឡើង១៥% បើ​ប្រៀប​​នឹងឆ្នាំ២០១៤ និងឆ្ពោះទៅរកការ​អភិវឌ្ឍន៍ទៅតាម​ទម្រង់​រូបភាព​សម្ព័ន្ធ​​ក្រុម​ហ៊ុន​ពហុប្រ​ទេស អះ​អាង​​ផលិត​ផល​ខ្សែកាប់អគ្គិសនី​អន្តរ​ជាតិ៕

ខ្សែកាប់អគ្គិសនីតង់ស្យុងខ្ពស់អត់សម្បកធ្វើពីអាលុយមីញ៉ូមរបស់ ក្រុមហ៊ុន CADI-SUN។

ខ្សែកាប់អគ្គិសនីតង់ស្យុងខ្ពស់អត់សម្បកធ្វើដោយជាតិស្ពាន់របស់ក្រុមហ៊ុន CADI-SUN។

ប្រភេទផលិតផលខ្សែភ្លើងរុំដោយជ័រ PVC របស់ក្រុមហ៊ុន CADI-SUN សព្វថ្ងៃកំពុងពេញនិយមនៅលើទីផ្សារ។

ទីលានរក្សាផលិតផលខ្សែកាប់អគ្គិសនីតង់ស្យុងខ្ពស់របស់ក្រុមហ៊ុន CADI-SUN។

សកម្មភាពចែកចាយផលិតផលចេញទៅទីផ្សារនៅអគ្គឃ្លាំងរបស់ក្រុមហ៊ុម CADI-SUN។

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ទ្រីញប៊ូ

បណ្តាអត្ថបទបានផ្សាយ