13/11/2019 15:55 GMT+7 Email Print Like 0

ក្រុមហ៊ុន SKYPEC – បម្រើជើងហោះហើរប្រកបដោយសុវត្ថិភាព

អស់រយៈពេលជាងពីរទសវត្សនៃការបង្កើតឡើង និងការអភិវឌ្ឍក្រុមហ៊ុន SKYPEC (ប្រភពដើមគឺក្រុមហ៊ុន VINAPCO - ក្រុមហ៊ុនសាំងប្រេងអាកាសចរណ៍វៀតណាម) នាបច្ចុប្បន្ននេះជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងសាំងអាកាសចរណ៍ដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៤ និងក្រុមហ៊ុនអាកាសចរណ៍បរទេសជាង ៦០ នៅព្រលានយន្តហោះស៊ីវិលចំនួន ១៧ នៅទូទាំងទឹកដីនៃប្រទេសវៀតណាម ដូចជា៖ ក្រុមហ៊ុនអាកាសចរណ៍ Korean Air  ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways, ក្រុមហ៊ុនអាកាសចរណ៍Qatar Airways, ក្រុមហ៊ុនអាកាសចរណ៍Cathay Pacific …

ក្រុមហ៊ុន SKYPEC បានបង្កើតឡើង នាឆ្នាំ ១៩៩៣។ រហូតដល់ឆ្នាំ ១៩៩៤ ក្រុមហ៊ុនបានប្រគល់មុខងារនៃការនាំចូល និងនាំចេញផលិតផលគីមី ឥន្ធនៈ ដោយគោលដៅក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងសាំង អាកាសចរណ៍ដែលមានកត្តិនាមសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនៅប្រទេសវៀតណាម  និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ។ នាថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០១០ ក្រុមហ៊ុននេះផ្លាស់ប្តូរទម្រង់រូបភាពទៅជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសមាជិកតែម្នាក់ឯងដោយដើមទុនចុះបញ្ជី ៤០០ ពាន់លានដុងជាកម្មសិទ្ធិដោយអគ្គក្រុមហ៊ុនអាកាសចរណ៍​វៀតណាមដែលមានមន្ត្រី បុគ្គលិកជិត ១៣០០ នាក់។

យោងតាម លោក ង្វៀន ម៉ាញតួន (Nguyen Manh Tuan) – អគ្គនាយកក្រុមហ៊ុន SKYPEC បានមានប្រសាសន៍ថា៖“ ដើម្បីក្លាយក្រុមហ៊ុនផ្គត់ផ្គង់ប្រេងសាំងអាកាសចរណ៍ឈានមុខគេ នៅប្រទេសវៀតណាម ក្នុងបរិបទសមាហរណកម្មអន្តរជាតិ  ក្រុមហ៊ុន SKYPEC តែងតែយកចិត្តទុកដាក់លើការផ្លាស់ប្តូរបច្ចេកវិទ្យា និងការកែលម្អគុណភាព” ។

ដើម្បីឆ្លើយតបទៅនឹងតំរូវការនូវគុណភាពនៃប្រេងសាំងសំរាប់យន្ដហោះ ក្រុមហ៊ុន SKYPEC បានវិនិយោគក្នុងការសាងសង់បន្ទប់ធ្វើពិសោធន៍ចំនួន ០៣ ដែលទទួលស្តង់ដារ ISO/IEC 17025:2005 ប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដារ ISO 9001- 2000 និងត្រូវបានវាយតម្លៃ និងទទួលស្តង់ដារ ISO 9001:2008។


សាខាតំបន់ភាគខាងជើងនៃក្រុមហ៊ុន Skypec ស្ថិត នៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ  (Noi Bai)។


ការិយាល័យប្រតិបត្តិការសាខាតំបន់ភាគខាងជើងនៃក្រុមហ៊ុន Skypec ។


បន្ទប់ធ្វើពិសោធន៍របស់សាខារបស់ក្រុមហ៊ុន Skypec ស្ថិតនៅភាគកណ្តាល។


វិស្វករធ្វើការនៅក្រុមហ៊ុន Skypec កំពុងស្រាវជ្រាវ គំរូសាំងថ្មី នៅសាខាស្ថិតភាគកណ្តាលរបស់ក្រុមហ៊ុន Skypec។


ធុងផ្ទុកប្រេងសាំងមួយចំនួនរបស់ក្រុមហ៊ុន Skypec ស្ថិតក្នុងឃ្លាំងប្រេងសាំង ញ៉ាបែ Petroleum (Nha Be Petroleum ) នៃ Petrolimex  សាយហ្គន់ (Saigon) ។


ប្រព័ន្ធបំពង់បង្ហូរប្រេងសាំងរបស់ក្រុមហ៊ុន Skypec នៅឃ្លាំង ប្រេងសាំង ញ៉ាបែ  Petroleum (Nha Be Petroleum )។


ក្រុមរថយន្តរបស់ក្រុមហ៊ុន Skypec មានកាតព្វកិច្ចដឹកជញ្ជូនប្រេងសាំងពីឃ្លាំងញ៉ាបែ  Petroleum (Nha Be Petroleum ) 
ទៅដល់អាកាសយានដ្ឋាន រយៈពេល ២៤ម៉ោង/២៤ម៉ោង។ 



ចាក់ប្រេងសាំងពីឃ្លាំងបញ្ចូលក្នុងឡានដឹកជញ្ជូនប្រេងសាំង នៅឃ្លាំងប្រេងសាំង ញ៉ាបែ Petroleum (Nha Be Petroleum )។


វិស្វករធ្វើការនៅក្រុមហ៊ុន Skypec កំពុងត្រួតពិនិត្យគុណភាពប្រេងសាំង។


ការផ្គត់ផ្គង់ប្រេងសាំងសម្រាប់យន្តហោះរបស់ក្រុមហុនអាកាសចរណ៍ Eva Air នៅឯអាកាសយានដ្ឋានអន្តរជាតិណូយបាយ (Noi Bai)។


ចាក់ប្រេងសាំងបញ្ចូលក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar Pacific នៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ (Noi Bai)។


រថយន្តដឹកជញ្ជូនប្រេងសាំងរបស់ក្រុមហ៊ុន Skypec ចាក់ប្រេងសាំងបញ្ចូលក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air
របស់ប្រទេសកូរ៉េខាងត្បូង នៅអាកាសយានដ្ឋានអន្តរជាតិ ដាណាំង (Danang)។



ចាក់ប្រេងសាំងបញ្ចូលក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways  នៅអាកាសយានដ្ឋានអន្តរជាតិ តឹនសើនញ៉ឹត (Tan Son Nhat)។

រថយន្តដឹកជញ្ជូនប្រេងសាំងរបស់ក្រុមហ៊ុន Skypec បានចាក់ប្រេងសាំងបញ្ចូលក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline
នៅអាកាសយានដ្ឋានអន្តរជាតិ តឹនសើនញ៉ឹត (Tan Son Nhat)។

ការផ្លាស់ប្តូរពាក្យស្លោក “ពាណិជ្ជសញ្ញានៃការជឿទុកចិត្ត” បានបង្ហាញការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រាយរបស់ក្រុមហ៊ុន Skypec សំដៅកសាងពាណិជ្ជសញ្ញាមួយប្រកបដោយជំនាញ និងទទួលស្តង់ដារអន្តរជាតិ។
  

នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមហ៊ុន SKYPEC បានផ្តត់ផ្គង់ប្រេងសាំងសម្រាប់ជើងយន្តហោះយោធានៃបេសកម្មវៀតណាម ដើម្បីបំពេញភារកិច្ចរក្សាសន្តិភាពអន្តរជាតិរបស់អង្គការសហប្រជាជាតិ។

ក្រុមហ៊ុន SKYPEC ផ្គត់ផ្គង់ប្រេងសាំងសម្រាប់ជើងហោះហើរជាង ២០០,០០០ ក្នុងឆ្នាំ ២០១៨។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនចំពោះគុណភាពសេវាកម្ម សុវត្ថិភាព និងគុណភាពប្រេងឥន្ធនៈអាកាសចរណ៍ Jet A-1។ ក្រុមហ៊ុន SKYPEC  បន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឥនន្ធៈ៖ ប្រព័ន្ធគ្រប់គ្រងមានគុណភាពឆ្លើយតបនឹងស្តង់ដារ ISO 9001: 2015  ដែលទទួលស្គាល់ដោយអង្គការ QMS ។ ប្រព័ន្ធគ្រប់គ្រងដ៏សុវត្ថិភាពឆ្លើយតបនឹងស្តង់ដារ DOC 9859 និង AC 003 នៃកំណែបច្ចុប្បន្ន ហើយត្រូវបានអនុម័តដោយនាយកដ្ឋានអាកាសចរណ៍វៀតណាម។ លើសពីនេះក្រុមហ៊ុន SKYPEC បានវិនិយោគក្នុងការសាងសង់ប្រព័ន្ធបន្ទប់ធ្វើពិសោធន៍ ស្ថិតក្នុងភាគខាងជើង កណ្តាល និងភាគខាងត្បូងដែលត្រូវបានទទួលស្គាល់ ស្តង់ដារ ISO/IEC 17025។
 

ដោយតម្លៃស្នូល ៥ គឺ“ សុវត្ថិភាព - ជំនាញ - មានប្រសិទ្ធភាព - អាចជឿទុកចិត្ត - ដើម្បីសហគមន៍” លោក ង្វៀន ម៉ាញ់តួន (Nguyen Manh Tuan) បានបញ្ជាក់ពីចក្ខុវិស័យរបស់ក្រុមហ៊ុនគឺ “ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងសាំងអាកាសចរណ៍លេខ ១ នៅប្រទេសវៀតណាម និងពាណិជ្ជសញ្ញាល្បីឈ្មោះក្នុងទីផ្សារប្រេងឥន្ធនៈអាកាសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍./. ”

រឿង៖ ថុងវី - រូបថតៈកុងដាត

បណ្តាអត្ថបទបានផ្សាយ