13/02/2019 13:29 GMT+7 Email Print Like 0

ក្រុមហ៊ុន Vietnam Airlines ស្ថិតក្នុង Top ពាណិជ្ជសញ្ញាមានតម្លៃបំផុតទាំង ១០នៅវៀតណាម

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនវាយតម្លៃពាណិជ្ជសញ្ញានាំមុខពិភពលោក  Brand Finance គឺក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Arilines ជាសហគ្រាសមានតម្លៃពាណិជ្ជសញ្ញាធំទី៨នៅវៀតណាមក្នុងឆ្នាំ២០១៨។

ក្រុមហ៊ុន  Vietnam Airlines ស្ថិតក្នុង Top ពាណិជ្ជសញ្ញាមានតម្លៃបំផុតទាំង ១០នៅវៀតណាម


ជាក់ស្តែងគឺរហូតដល់ថ្ងៃទី១ខែមករាឆ្នាំ២០១៩ តម្លៃពាណិជ្ជសញ្ញារបស់ Vietnam Airlines ទទួលបាន​ ៤១៦ ​លាន​ដុល្លារ​អាមេរិក  កើនឡើង ៣៤% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។  ទន្ទឹមនឹងនោះ តួនាទីនៃពាណិជ្ជសញ្ញាកំពុងបង្ហាញកាន់តែច្បាស់ពីជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម។ ប្រសិនបើ ក្នុងឆ្នាំ ២០១៧  Brand Finance បានកំណត់តម្លៃពាណិជ្ជសញ្ញាដែលស្រូបយក ៨% នៃតម្លៃពាណិជ្ជកម្មសរុបរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គឺដល់ដំណាច់ឆ្នាំ ២០១៨ ចំនួននេះបានកើនឡើងដល់ ១០% ។

មុននេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines ត្រូវបានក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងក្រុមប្រឹក្សាវាយតម្លៃពាណិជ្ជសញ្ញាជាតិលើកតម្កើងជាពាណិជ្ជសញ្ញាជាតិវៀតណាមក្នុងឆ្នាំ២០១៨។
នេះជាលើកទីពីរហើយដែល Vietnam Airlines ទទួលបានពាណិជ្ជសញ្ញាជាតិនិងជាម៉ាកតែមួយគត់នៅក្នុងវិស័យដឹកជញ្ជូនតាមជើងអាកាសដែលបានលើកតម្កើងនៅក្នុងកម្មវិធីពាណិជ្ជសញ្ញាជាតិឆ្នាំ ២០១៨ ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ