18/05/2016 10:18 GMT+7 Email Print Like 0

ក្រុមហ៊ុនឯកជនជាកម្លាំងចលករបង្កើនការប្រកួតប្រជែងនិងលក្ខណៈម្ចាស់ការ​របស់ខឿនសេដ្ឋកិច្ច

យោងតាមសេចក្តីសម្រេច​ចិត្តលេខ ៣៥ ស្តីពីការជួយ​ឧបត្ថម្ភនិង អភិវឌ្ឍន៍អង្គភាពអាជីវកម្មដល់​ឆ្នាំ២០២០ ដែល​ទើប​នឹង​បាន​រដ្ឋាភិបាល​ផ្សព្វ​ផ្សាយ​នោះ ពោលគឺវៀតណាមនឹងជម្រុញការរៀន​ចំរចនា​សម្ព័ន្ធខឿន​សេដ្ឋកិច្ច ឡើង​វិញ លើក​កំពស់គុណភាព​កំណើន​ឈរមូលដ្ឋាន នៃចំណេះវិជ្ជាថ្មី ច្នៃប្រឌិត ក្នុងនោះ អង្គភាព​អាជីវកម្ម​នានា​ជាពិសេស​គឺ​ក្រុមហ៊ុន​ឯកជន​ជាកម្លាំង​ចលករ បង្កើន​ការប្រ​គួត​ប្រជែង និងលក្ខណៈម្ចាស់ការនៃខឿនសេដ្ឋកិច្ច។ រដ្ឋាភិបាល ក៏បាន​សំណូមពរ​ឲ្យក្រសួង ស្ថាប័ននានា គណៈកម្មាធិការប្រជាជន​ខេត្ត​ក្រុង ក្រម​ឧឱវាទ​​មជ្ឈឹម​ឲ្យ​បញ្ជា​ណែនាំ​ និងរៀប​ចំអនុវត្តប្រកប​ដោយប្រសិទ្ធិភាព នូវ​គោលដៅ គោល​ការណ៍ ភារកិច្ច​និងដំណោះ​ស្រាយ​សំដៅឆ្ពោះទៅ​គោល​ដៅ រហូតដល់​ឆ្នាំ២០២០ កសាងអង្គ​ភាពអាជីវកម្មវៀតណាម ឲ្យមានសមត្ថភាព ប្រ កួតប្រ​ជែង​ និង​អភិវឌ្ឍន៍ប្រកបដោយ​និរន្តរភាព៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ