12/03/2016 09:47 GMT+7 Email Print Like 0

ក្រុមហ៊ុនទេសចរណ៍បរទេសជាច្រើនស្វែង


ក្រុមហ៊ុនទេសចរណ៍បរទេសជាច្រើនស្វែងយល់អំពីសក្ដានុភាពទេសចរណ៍វៀតណាម(VTV)

ក្នុងក្របខ័ណ្ឌផ្សារណាត់ទេសចរណ៍អន្តរជាតិ (ITB) ដែលកំពុងប្រ​ព្រឹត្តទៅនៅអាល្លឺម៉ង់ នាថ្ងៃទី១០ ខែ​មិនា ឆ្នាំ២០១៦ អគ្គនាយក​ដ្ឋានទេស​ចរណ៍ នៃក្រសួងវប្ប​ធម៌ កីឡា និងទេសចរណ៍វៀតណាម បាន​រៀប​ចំសន្និ​សីទ​កាសែត នៅមជ្ឈ​មណ្ឌល​សន្និសីទអន្តរជាតិ (ICC) ដើម្បីឧទ្ទេសនាមអំពីសក្ដានុភាពទេសចរណ៍​វៀតណាម។ ដោយ​ប្រធានបទ៖ វៀតណាម-ភាពស្រស់ស្អាតជានិច្ច សន្និសីទកាសែតនេះបាន​ទាក់ទាញ អ្នកយកព័ត៍មាន អ្នកធ្វើ​ការក្នុង​វិស័យ​ទេសចរណ៍ ជាច្រើននាក់មកពីប្រ​ទេសនានា​លើពិភពលោក​។ នៅទីនេះ អគ្គនាយក អគ្គនាយក​ដ្ឋាន​ទេសចរណ៍​លោក Nguyen Van Tuan បានអធិប្បាយ​អំពីគោល​នយោបាយ​អភិវឌ្ឍន៍​របស់ផ្នែក​ទេសចរណ៍​វៀត​ណាម។ ដំណាង​អគ្គនាយក​ដ្ឋាន​ទេសចរណ៍ ក៏បានជូន​ដំណឹង អំពី​​បណ្ដាផលិត​ផល​ទេសចរណ៍ ធម្មជាតិ វប្បធម៌ និងទេសចរណ៍​ទីក្រុង​នៅវៀ​ត​ណាម​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ