11/12/2018 10:02 GMT+7 Email Print Like 0

ក្រុមសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទទៅទស្ស​ន​កិច្ច​សិក្សា​នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Ha Tinh វៀតណាម

នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ក្រុមសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទដែលកំពុងសិក្សានៅវិទ្យាស្ថាន​ការពារ​ជាតិវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ វុទ្ធី បានអញ្ជើញ​មក​ទស្សនកិច្ចសិក្សា​​នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Ha Tinh។

លោកវរសេនីយ៍ឯក Vo Tien Nghi មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Ha Tinh បានជម្រាប​ជូន​គណៈប្រ​តិភូ​អំពីស្ថានភាពនៅសងខាងព្រំដែន និងឆ្នេរសមុទ្ររបស់ខេត្ត និងលទ្ធផលនៃការបំពេញភារកិច្ចការពារព្រំដែនរបស់កងទ័ពការពារព្រំដែនខេត្ត Ha Tinh នៅពេលកន្លងមក។ លោក Vo Tien Nghi បានចែករំលែកបទពិសោធន៍ក្នុងការការពារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនិងអនុវត្តភារកិច្ចផ្សេងទៀត​។

ទិដ្ឋភាពនៃជំនួប

តាំង​នាម​ឲ្យ​សិក្ខាកាម​ទាំង​អស់​  ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ វុទ្ធីបានឲ្យដឹងថា ក្នុងរយៈពេលសិក្សានៅវិទ្យាស្ថា​ន​ការពារជាតិ​វៀតណាម សិក្ខាកាម​ទាំង​អស់បានស្រាវជ្រាវនិង​ស្វែងយល់អំពីប្រពៃណីកសាង និងការពារមាតុភូមិរបស់កងទ័ពនិងប្រជាជនវៀតណាម រួមមានប្រពៃណីរបស់កងទ័ពការពារព្រំដែនខេត្ត Ha Tinh ផងដែរ។ នេះគឺជាចំណេះដឹងដ៏ថ្លៃថ្នូចំពោះការសិក្សា​ស្រាវជ្រាវ​របស់សិក្ខាកាមទាំងអស់​។ តាមរយៈនោះនឹង​ពង្រឹង​ចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ