30/05/2015 11:04 GMT+7 Email Print Like 0

ក្រុមសមាជិកសភាអាមេរិកជួបប្រាស្រ័យជាមួយនិស្សិតនៅទីក្រុងហូជីមិញ


(រូបថត៖TTXVN)

ក្នុងក្រប​ខ័ណ្ឌដំណើរ​ទស្សនកិច្ច​ការងារ​នៅវៀតណាម នា​ថ្ងៃទី​២៩ខែ​ឧសភាឆ្នាំ​២០១៥​ គណៈ​ប្រតិភូសមាជិក​សភាអាមេរិក​ដឹកនាំដោយ​ប្រធាន​គណៈកម្មាធិ​ការ យោធានៃ​ព្រឹទ្ធសភា​លោក John McCain បាន​មាន​ជំនួប​ប្រាស្រ័យ​ជាមួយ​និស្សិត នៃមហា​វិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​និងមនុស្ស​សាស្ត្រ ទីក្រុងហូជីមិញ ប៉ែក​ខាង​ត្បូង​វៀត​ណាម​។ នៅទី​នេះ លោក John McCain បាន​សម្ដែង​ក្ដីសប្បាយ​រីក​រាយ ពេលត្រ​ឡប់មក​វៀត​ណាម ជាពិ​សេស​គឺក្នុង​ឱកា​សរំលឹក​ខួបអនុស្សាវរី​យ៍លើកទី២០ នៃទិវាប្រក្រតី​ទំនាក់ទំនង​ការទូត រវាងប្រទេស​ទាំង​២ ព្រម​ទាំង​វាយតំលៃ​ខ្ពស់ ចំពោះ​រាល់សមិទ្ធិ​ដែលវៀត​ណាម និងអាមេរិកទទួល​បានក្នុង​រយៈពេល​២០​ឆ្នាំ កន្លង​ទៅ​លើ​វិស័យ​ជាច្រើ​ន។ លោក McCain បានជឿជា​ក់​ថា ការចរចា​ប្រកប ដោយ​ជោគ​ជ័យ​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​អន្តរ​ប៉ាស៊ីហ្វិ​ក (TPP) នឹង​នាំម​ក​នូវជោគ​ជ័យជាច្រើន ថែមទៀតសំរាប់​ទំនាក់ទំនង រវាងប្រទេសទាំង​២។ លោក​ក៏ បាន​បង្ហាញអំពី​ទស្សនៈគាំទ្រការដោះ​ស្រាយ ជំលោះនៅ​សមុទ្រខាង​កើត​ដោយ ច្បាប់​អន្តរ​ជាតិ​ផង​ដែរ​៕ ​

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ