01/12/2017 09:27 GMT+7 Email Print Like 0

ក្រុមសមាជិកសភាមិត្តភាពវៀតណាម-EU នៅសភាអឺរ៉ុបរំលឹកខួប២ឆ្នាំ

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងព្រុចសែល ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្សិក ក្រុមបេសកកម្ម វៀតណាមនៅសហភាពអឺរ៉ុប (EU) បានរៀបចំរំលឹកខួប២ឆ្នាំ នៃទិវាបង្កើតក្រុមសមាជិកសភាមិត្តភាពវៀតណាម-EU នៅ សភាអឺរ៉ុប (EP) ថ្ងៃទី១១វិច្ឆិកា។

 ប្រធានក្រុមបេសកកម្មវៀតណាមនៅ EU ឯកអគ្គ រដ្ឋទូតលោក Vuong Thua Phong និងប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម -EU សមាជិកសភា លោក Jan Zahradil ក្នុងពិធី

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានក្រុមបេសកកម្មវៀតណាមនៅ EU ឯកអគ្គរដ្ឋទូតលោក Vuong Thua Phong បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកសកម្មរបស់សមាជិកសភានានា ដែលមានឥទ្ធិពលនៅ EP រូមចំណែកជម្រុញទំនាក់ទំនង វៀតណាម-EU។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រ EU បើកទូលាយកិច្ចសហប្រតិ បត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

រីឯខ្លួនវិញ ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម -EU សមាជិកសភា លោក Jan Zahradil បានចាត់ទុកថា ភារកិច្ចសំខាន់បំផុតបច្ចុប្បន្នគឺជម្រុញការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA)។ ក្នុងការខិតខំប្រឹងប្រែងជម្រុញការអនុម័តលើកិច្ចព្រមព្រៀងនេះ លោក Jan Zahradil នឹង អញ្ជើញ​មក​បំពេញទស្សនកិច្ចនៅ វៀតណាមចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ