17/04/2016 11:13 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង


ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង (Image: VOV)

នាថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០១៦ ក្រុនប្រឹក្សាសន្តិសុខ អ.ស.ប. បានចេញផ្សាយ​សេចក្តី​ប្រកាស​ដែល​សង្កត់​ធ្ងន់​ទៅលើ​ទង្វើ របស់កូរ៉េខាងជើងបានរំលោភទៅលើ​បណ្ដាសេចក្តី​សម្រេច​ចិត្ត របស់​អ.ស.ប.។ សេចក្តី​សម្រេច​ចិត្ត​ពោល​ខាង​លើបាន​លើក​ច្បាស់​ថា៖ ទោះបីជាការបាញ់កាំជ្រួចរបស់ព្យុងយ៉ាងនាពេលថ្មីៗនេះទទួល​បរាជ័យ​ក្តី ប៉ុន្តែ ទង្វើ​នេះបានរំលោភទៅលើសេចក្តីសម្រេចចិត្តរបស់ អ.ស.ប.​ តាមនោះ ហាមឃាត់​ព្យុងយ៉ាង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​កាំជ្រួច​មី​ស៊ីល។ ឯកសារនេះ​បានអំពាវនាវឲ្យព្យុងយ៉ាងជៀស វាងរាល់ទង្វើបង្ករឿងហេតុ ព្រមទាំង នឹង​បន្ត​ឃ្លាំមើលយ៉ាងដិតដល់ស្ថានភាព នៅឧបទ្វីបកូរ៉េ ក៏ដូចជា ត្រៀមខ្លួនជាស្រេច​ដាក់​ទណ្ឌកម្ម​ក្នុង​ករណីចាំ​បាច់​។ នា​ថ្ងៃដដែល វិមានបញ្ចកោណបានអះអាងថា៖ ការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងនាថ្ងៃទី​១៥ ខែ​មេសា បាន​ទទួល​បរាជ័យ​ព្រមទាំង កង​ទ័ពអាមេរិកកំពុងវាយតំលៃអំពីបំរ៉ែ​បំរួលនៅទីនេះ៕ 
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ