26/03/2016 07:27 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បបញ្ចប់កិច្ចប្រជុំលើកទី៣១

ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី២៣និង២៤មិនាឆ្នាំ២០១៦ នៅទីស្នាក់​ការអ.ស.បប្រចាំ​នៅក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស អ.ស.ប បានអនុវត្ត​រាល់សម័យពិភាក្សា​ចុងក្រោយ សំដៅ​អនុម័ត​នូវសេចក្តី​សម្រេច​ចិត្ត​ចំនួន៤០ និងសេចក្តីប្រកាសរបស់​ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅក្នុងកិច្ចប្រ​ជុំប្រចាំ​ឆ្នាំលើក​ទី៣១។ គណៈ​ប្រតិភូវៀត​ណាម ដឹកនាំដោយឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធាន​ក្រុម​បេសកកម្ម​អចិន្ត្រៃយ៍​វៀត​ណាម​ប្រចាំនៅអ.ស.ប។

​ក្រុមប្រឹក្សាសិទ្ធិមនុស្សបានអនុម័ត នូវសេចក្តីព្រាងចំនួន២៦ ទាក់ទិនទៅ​នឹង បញ្ហា​ជាច្រើន​ដែល​កំពុង​បាន​សហគមន៍​អន្តរជាតិ​ ផ្តោតការយកចិត្តទុកដាក់ជា​ពិសេស ដូចជា​ការអនុវត្តសិទ្ធិសេដ្ឋកិច្ច វប្បធម៌ សង្គម សិទ្ធិ​ពលកម្ម សិទ្ធិវប្បធម៌ និងសិទ្ធិពហុវប្បធម៌ជាដើម។ ទន្ទឹមជាមួយគ្នានោះ បន្ទាប់ពីការជជែកវែកញែក​ដោយ​ត្រង់ៗ សមាជិក​ក្រុមប្រឹក្សាសិទ្ធិមនុស្សចំនួន៤៧ បានបោះឆ្នោតអនុម័ត  សេចក្តីព្រាងចំនួន១៤ទៀត ដែល​ក្នុង​នោះ មាន​សេចក្តីសម្រេចចិត្តទាក់ទង់ទៅ នឹងស្ថានភាពនៅស៊ីរី អ៊ីរ៉ង់ បញ្ហាសំខាន់ៗដទៃជាច្រើនទៀត។

​ដោយឈរលើមូលដ្ឋាននៃការយកចិត្តទុកដាក់និងការសន្យារបស់វៀត ណាម​ចំពោះកិច្ចការ​ពារនិង​ជម្រុញ​សិទ្ធិ​មនុស្ស ឯក​អគ្គរដ្ឋទូត​វៀតណាម លោក​ Nguyen Trung Thanh រួមទាំងគណៈប្រតិភូវៀត​ណាម បាន​ម្ចាស់​ការរួម​មតិ យ៉ាង​សកម្មចូលក្នុងដំណើរការពិភាក្សា​ និងអនុម័តរាល់សេចក្តីសម្រេចចិត្តនៃ កិច្ចប្រជុំលើក​ទី៣១នេះផង​ដែរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ