30/01/2015 14:50 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសភាអឺរ៉ុបបានអូសបន្លាយបទដាក់ទណ្ឌកម្មចំពោះក្រុមបេសកកម្មរុស្ស៊ី

នាថ្ងៃទី​២៩ខែ​មករា​ឆ្នាំ២០១៥​ ក្រុម​ប្រឹក្សា​សភា​អឺរ៉ុប ​(PACE) បាន​អូស​បន្លាយ​បទ ដាក់​ទណ្ឌកម្ម​ចំពោះ​​សិទ្ធិ​បោះ​ឆ្នោត​របស់​តំណាង​រុស្ស៊ី​ក្នុង ​PACE​។​ 


សម័យប្រជុំ១របស់ PACE (រូបថតៈ (Xaluan)

ដោយទទួល​បាន​សម្លេង​គាំទ្រ​ភាគ​ច្រើន ក្រុម​ប្រឹក្សា​​សភា​អឺរ៉ុប​បាន​អនុម័ត លើ​សេចក្តី​សម្រេច​ចិត្ត​​​១ ស្តី​អំ​ពី​តំ​ណាង​​រុស្ស៊ី​១៨នាក់​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​​ដល់​ថ្ងៃ​ទី​២០ខែ​មេសា​ឆ្នាំ​២០១៥ ប៉ុន្តែ​នៅបាន​ចូល​រួម​បណ្តា​កិច្ចប្រ​ជុំ
រ​បស់​​ PACE។ ប្រ​ឆាំង​ជំ​ទាស់​​​ចំពោះ​​សេចក្តី​​សម្រេច​​នេះ ប្រ​ធា​នក្រុម​​បេស​ក​​កម្ម​រុស្ស៊ី​​ប្រចាំ​នៅ​​ក្រុម​​ប្រឹក្សា​​អឺរ៉ុប លោក Alexei​ Pushkov បាន​ឲ្យដឹង​ថា នឹង​ធ្វើពហិកា​រចូល​រូម​បណ្តា សកម្ម​ភាពរបស់ PACE។​មូលហេ​តុ​នាំ​​មក​​​នូវ​សេចក្តីសម្រេច​ពោល​ខាងលើ​គឺដោយ​សារ​ស្ថាន​ភាព​តាន តឹង​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​ និង​​​ក្រុម​ប្រឹក្សា​រស​ភាអឺ​រ៉ុប ស្នើរ​ឲ្យ​រុស្ស៊ី​ដោះលែង ​លោក​ស្រី Nadeshda Savtshenko ដែល​ជាអ្នក​ត្រូវ​បាន​​​ជ្រើស​រើស​ជា​សមាជិកា​រស​ភា អ៊ុយ​ក្រែន​ដែល​កំពុង​ចាប់​ឃុំខ្លួន​នៅ​រុស្ស៊ី​ប៉ុន្តែ​មិន​បាន​ឆ្លើយ​តប៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ