13/12/2015 13:22 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសភាតំបន់អាស៊ី(APA)ចេញសេចក្ដីថ្លែងការរួមភ្នំពេញ

ក្រោយរយៈពេល៤ថ្ងៃធ្វើការមក នាថ្ងៃទី១១ខែធ្នូឆ្នាំ២០១៥​ នៅទីក្រុងភ្នំពេញ​កិច្ចប្រជុំប្រចាំ​ឆ្នាំ​នៃ​ក្រុម​ប្រឹក្សា​សភា​តំបន់​អាស៊ី(APA8) បានបិទបញ្ចប់ជាមួយការ​ចេញសេចក្ដី​ថ្លែង​ការ​រួម​ភ្នំពេញ ​ដោយ​អះអាង​នូវ​ការ​សន្យា​ជំរុញ​សន្តិភាព ការផ្សះ​ផ្សា និងសន្ទនានៅទ្វីបអាស៊ីរួមចំណែកកសាងខឿនសន្តិភាពមួយ ស្ថិរភាព​យូរអង្វែង​និង​អភិវឌ្ឍន៍​នៅទ្វីបនេះ។ សេចក្ដីថ្លែងការបានសង្កត់ធ្ងន់ថាអំពើហិង្សា ​និងភេរវកម្ម​មិន​អាច​គង់វង្ស​បានមិន​ថានៅក្នុង​ខឿន​វប្បធម៌ សាសនាឬេជនជាតិ​ណាមួយឡើយហើយក៏មិនអាចអធ្យាស្រ័យបានដែរ។ សេចក្ដី​ថ្លែង​ការក៏ប្រ​ឆាំង​ នឹងការប្រើកំលាំងហឹង្សា និងសង្គ្រាមដើម្បីដោះស្រាយការទាស់ទែងខ្វែងគំនិត និង​ជំលោះក្នុង​ទំនាក់​ទំនង​អន្តរជាតិ។

ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិនថ្លែងមតិក្នុងពិធី

តាមសេចក្ដីថ្លែងការរួមភ្នំពេញ ភាគីទាំង​អស់គប្បីគោរពរាល់គោល ការណ៍​រួមរស់​ក្នុងសន្តិភាព​និងសន្ទនា​ដើម្បី​​ដោះស្រាយជំលោះអន្តរជាតិ ប្រឆាំងលទិ្ធភេរវកម្ម​ក្រោម​គ្រប់​រូបភាព​តាមរយៈ​ច្បាប់​ និងកិច្ច​សហ​ប្រតិបតិ្ត​​ការអន្តរជាតិ។ សេចក្ដីថ្លែង​ការបាន​សង្កត់ធ្ងន់​លើសារ​សំខាន់​ នៃការ​អនុវត្ត​គោលដៅ​សហស្សវត្ស​របស់​​អសប អនុវត្តគំនិតឆ្នៃប្រឌិតនិងទំនើបភាវូបនីយកម្ម ដោយមានការចូលរួម​ពីប្រជាជន​គ្រប់​ស្រទាប់​ក្នុង​សង្គម​។

ថ្លែងមតិនៅពិធីបិទ ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិន បានអំ​ពាវនាវ​ឲ្យសមាជិក​ទាំងអស់​អនុវត្ត​ទៀងយ៉ាង​ហ្មឺងម៉ាត់នូវសេចក្ដីថ្លែងការ រួមភ្នំពេញ​និងសេចក្ដី​សំរេច​ចិត្ត​ផ្សេងៗ ដែល​បាន​អង្គ​ប្រជុំ​អនុម័ត​នោះ​៕

​តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ