01/03/2015 15:48 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដំណើរកិច្ចប្រជុំជាបន្ទាន់ស្តីពីស្ថានភាពនៅអ៊ុយក្រែន

នាថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ២០១៥ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានដំណើការកិច្ច ប្រជុំជាបន្ទាន់ស្តីអំពីជំលោះ​នៅ​អ៊ុយក្រែន។ កិច្ចប្រជុំលើកនេះត្រូវបានរៀបចំឡើងតាម សំណើររបស់បារាំងនិងអាល្លឺម៉ង់ ហើយ​ប្រទេស​នា​នា​បានផ្ទៀងស្តាប់របាយការណ៍នៃ អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប  (OSCE) ដែល​មាន​អ្នក​សង្គេត​ការ​​កំពុងឃ្លាំ មើលបទឈប់បាញ់នៅតំបន់ខាងកើតអ៊ុយក្រែន។ បន្ទាប់នោះ ក្រុមប្រឹក្សារសន្តិសុខ អ.​​​ស​​​.ប. បាន​ដំណើការកិច្ចប្រជុំសម្ងាត់។ ទោះបីជា ភាគីទាក់ទិននានានៅតំបន់ខាង កើត​អ៊ុយក្រែនកំពុងដក​អាវុធ​ធុនធ្ងន់ចេញពីតំបន់ជំលោះតាមកិច្ចព្រមព្រៀងទីក្រុង Minsk ក្តី ប៉ុន្តែ បណ្ដាការប៉ះទង្កិចរវាង​កង​ទ័ព​រដ្ឋាភិបាល​និងកំលាំងប្រឆាំងនៅបន្តកើតមានឡើងដែលធ្វើឲ្យជនស៊ីវិលជាច្រើ​ននាក់ត្រូវស្លាប់និងរង​របួស​៕​
 
តាម VOV5​ - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ