28/01/2015 11:57 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសន្តិសុខអ.ស.បបើកកិច្ចប្រជុំអំពីអ៊ុយក្រែន


កិច្ចប្រជុំ១របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប

នាថ្ងៃទី២៦ខែមករាឆ្នាំ២០១៥ ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានបើកកិច្ចប្រជុំស្តីពី អ៊ុយ​ក្រែន​ក្រោយ​ពីស្ថាន​ភាពនៅ​ទីនេះកាន់​តែតានតឹង​ឡើង​ដោយ​ចៃដន្យ។ ​តំណាង អចិន្ត្រៃយ៍​អាមេរិក Sanmantha Power បាន​ចោទ​ប្រកាន់​រុស្ស៊ី​និងភាគី​ប្រឆាំង​នៅភាគ​ខាង​កើត​អ៊ុយ​ក្រែន ធ្វើ​ឲ្យ​ស្ថាន​​​ភាពតាន​តឹងឡើង​ជណ្តើរ។ ​តំណាងអ៊ុយក្រែន អង់​គ្លេស បារាំង​និងប្រទេស​មួយចំនួន​ទៀត បាន​អំពាវ​នាវរុស្ស៊ី កុំជួយ​ឧបត្ថម្ភ ភាគី​ប្រឆាំង​នៅភាគខាង​កើត​អ៊ុយ​ក្រែន។ មិនស្រុះចិត្ត​គំនិ​តចំ​ពោះ​​មតិ​នេះ តំណាង​របស់រុស្ស៊ី​នៅអ.ស.បលោក Vataly Churkin បាន​ចាត់ទុក​ថា ភាព​តាន​តឹង​នៅ​អ៊ុយ​ក្រែនគឺដោយ​សារ Kiev បដិសេធ​ការ​ជួប​សន្ទ​នា​ផ្ទាល់​ជា​មួយ Donetsk និង Lugansk អំពី​ការ​អនុវត្តកិច្ចព្រមព្រៀងក្រុង Minsk។ ក្នុងពេល ជាមួយនោះ អគ្គ​លេខា​ធិការ​រងអ.ស.ប ទទួល​​បន្ទុ​កបណ្តា​បញ្ហា​នយោ​បាយ លោក Jeffrey Feltman បានសង្កត់​ធ្ងន់ថា ត្រូវ​ខំប្រឹង​ប្រែង​ទ្វេ​ដង​ទៀត​​ដើម្បី​ដោះ ស្រាយដោយសន្តិវិធីរាល់វិបត្តិនៅអ៊ុយក្រែន បើទោះបីជាការ​ចរចា​រទាំង​អស់នេះ ​បាន​​​​ជួប​ការលំ​បាក​ក៏ដោយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ