20/03/2016 10:48 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសន្តិសុខអ.ស.បថ្កោល​ទោស​ការ​បាញ់​បង្ហោះកាំជ្រួច​មីស៊ីលថ្មី​របស់កូរ៉េ​ខាង​ជើង​


ការសាកល្បងមីស៊ីលមួយនៅទីកន្លែងសម្ងាត់របស់កូរ៉េខាងជើង (រូបថត៖AFP/TTXVN)

រួមជាមួយការថ្កោលទោស នាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាសន្តិសុខ​អ.ស.បក៏​បាន​ដាស់​តឿន​ព្យុង​យ៉ាង​បញ្ឈប់ អំពើដែលអាចធ្វើឲ្យភាពតានតឹងកើន​ឡើងនៅ​ឧប​ទ្វីប​កូរ៉េ។ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​ បន្ទាប់ពីកិច្ច​​ប្រជុំបន្ទាន់អំពីបញ្ហាកូរ៉េ ក្រុមប្រឹក្សាសន្តិសុខបានសង្កត់ធ្ងន់ថា ការបាញ់​បង្ហោះកាំ​ជ្រួចមី​ស៊ីលទាំង​អស់ គឺមិនអាចទទួលយកបានឡើយដោយសារវារំលោភទៅលើ​សេចក្ដី​សំរេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ ហើយបង្កឡើងការគំរាមកំហែងទៅលើ​សន្តិសុខ​នៅក្នុង​តំបន់​និង​ពិភពលោក​។ អ្នក​នាំពាក្យ​របស់អគ្គ​លេខាធិការ អ.ស.ប​ លោក Stephane Dujarric បានសង្កត់ធ្ងន់ថា ស្ថានភាពនៅឧបទ្វីបកូរ៉េ ដែល​រួម​មាន​​ការបាញ់បង្ហោះមីស៊ីលនាពេលថ្មីៗនេះ គឺគួរ​ឲ្យព្រួយបារម្ភយ៉ាង ខ្លាំង។ ក្នុងបម្រែ​បម្រួល​ទាក់ទិន​មួយ​ទៀត ក្រោយ​ពីវិភាគតាមរូបភាពផ្កាយរណបពីតំបន់​​សាក​ល្បងមីស៊ីល Punggye-ri របស់កូរ៉េខាងជើង វិទ្យាស្ថាន​អាមេរិក-កូរ៉េចំណុះ​មហាវិទ្យាល័យ Johns Hopkins ប្រទេសអាមេរិកនាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦​បានចាត់​ទុក​ថា​ព្យុង​យ៉ាង​អាចអនុវត្តន៍​ ការសាកល្បងនុយក្លេអ៊ែរថ្មីនៅពេលគ្រប់ខណៈ​ពេល៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ