22/05/2016 09:45 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរំលឹកខួបអនុស្សាវរីយ៍ទិវាវិសាខបូជា


ពិធីវិសាខបូជានៅកូរ៉េខាងត្បូង

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៦ (តាមម៉ោងវៀតណាម) អង្គការសហប្រជាជាតិ​បាន​រៀបចំ​ពិធីរំលឹក​ខួប​អនុស្សាវរីយ៍​ ទិវាអន្តរជាតិវិសាខបូជា ដោយមានការចូលរួម​របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Ban Ki Moon ឯកអគ្គរដ្ឋទូត ប្រ​ធាន​ស្ថាប័ន និងដំណាង​ប្រទេស​នានា​ជាសមាជិក​អង្គការ​សហប្រជា​ជាតិ រួ​មជា​មួយ​ពុទ្ធសាសនិកចំនួន៥០០នាក់។ នេះគឺជា​ព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់អង្គការសហប្រជា​ជាតិ ចាប់ពី​ឆ្នាំ ១៩៩៩​មក។

​ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga ប្រធានគណៈ​ប្រតិភូវៀត​ណាម ប្រចាំនៅ​អង្គការ​សហប្រជាជាតិ បានចាត់ទុកថា៖ បណ្ដាពាក្យទន្មានរបស់ព្រះ​ពុទ្ធ និង​ទ្រឹស្ដីរបស់ពុទ្ធ​សាសនា ក្រោយ​រយៈពេល​ជាង​២​៥០០ ឆ្នាំហើយនៅមានតំលៃដដែល​។ ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ក៏បាន​សង្កត់ធ្ងន់ថា៖ ពិធីរំលឹកខួបអនុស្សាវរីយ៍វិសាខបូជា ក៏គឺជា​ឱកាស​ដើម្បីលើក​កំពស់ជំនួប​សន្ទនា និង​កិច្ចសហប្រតិបត្តិការ រវាងជំនឿសាស​នាផ្សេង​ៗ និងអំពាវនាវអោយសហគមន៍​អន្តរ​ជាតិ សហគមន៍​សាសនា​ រួមគ្នាសាម​គ្គីភាព ដើម្បីពិភពលោកមួយ​សាមគ្គីភាព សន្តិភាព និងសុភមង្គល៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ