22/07/2015 10:12 GMT+7 Email Print Like 0

ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​គាំ​ទ្រកិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់


ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (Image: VNA)

នាថ្ងៃទី​២០ខែ​កក្កដាឆ្នាំ២០១៥​ ក្រុម​ប្រឹក្សារសន្តិ​សុខ អ.ស.ប. បានអនុម័ត​លើសេចក្តី​សម្រេច​ចិត្ត​គាំទ្រ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែ ជាមួយអ៊ីរ៉ងដែលបើក​ចេញ ឱកាស​លុបចោល​បទដាក់​ទណ្ឌកម្ម​ ចំពោះសេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ ប៉ុន្តែ ប្រសិនបើ​អ៊ីរ៉ង់​រំលោភលើកិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ ដែលទើបទទួលបានជាមួយក្រុម​P5+1 នោះ​បទ​ដាក់​ទណ្ឌកម្ម នឹងត្រូវបាន​អនុវត្តឡើងវិញ​ក្នុងរយៈពេលមួយ​ទស្សវត្ស​។ កាយ​វិការនេះ​គូសសម្គាល់ការ​ដែល អ.ស.ប. បាន​គាំ​ទ្រ​ជាផ្លូវការ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលទើបនឹងទទួលបានរវាងអ៊ីរ៉ង់ និងបណ្ដាមហា​អំណាច។ ក្នុងពេលបទ​ដាក់ទណ្ឌកម្ម​ត្រូវបាន​លុប​ចោល សេចក្តី​សម្រេចចិត្ត​ដាក់ទណ្ឌកម្ម​ ចំពោះអ៊ីរ៉ង់របស់ អ.ស.ប. ដែល​ត្រូវ​បាន​អនុម័ត​នា​ឆ្នាំ​២០០៦ នឹងត្រូវបានលុបចោលផង​ដែរ ដោយមានលក្ខ័ណ្ឌអ៊ីរ៉ង់ប្រតិបត្តិ​តាម​កិច្ច​ព្រម​ព្រៀង​​ពោល​ខាង​លើ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ