21/02/2016 09:54 GMT+7 Email Print Like 0

ក្រុមប្រឹក្សាពិគ្រោះយោបល់កែទម្រងបែបបទរដ្ឋបាលបើកកិច្ចប្រជុំពេញអង្គ


រូបថតៈ Hoàng Hùng/TTXVN

នារសៀលថ្ងៃទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រុមប្រឹក្សាពិគោះ​យោបល់ កែទម្រង់​បែបបទ​រដ្ឋបាល​បានបើក​កិច្ចប្រជុំពេញ​អង្គ សំដៅបូកសរុប​សកម្មភាពឆ្នាំ​២០១៥ និងអនុវត្តភារ​កិច្ច​ឆ្នាំ២០១៦​។ នៅកិច្ច​ប្រជុំនេះ តំណាង​ជាច្រើន​បានវាយ​តម្លៃ ខ្ពស់​នូវសកម្មភាព​របស់ក្រុមប្រឹក្សាក្នុងឆ្នាំ២០១៥។ សង្កត់​ធ្ងន់​ទៅលើភារ​កិច្ចស្នូល​នៃ​ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងយុទ្ធធម៌លោក Ha Hung Cuong ប្រធាន​ក្រុមប្រឹក្សា បានចាត់​ទុក​ថា ក្រុម​ប្រឹក្សាគប្បីអនុវត្តប្រកបដោយ​ប្រសិទ្ធភាព​ នូវច្បាប់និងក្រមច្បាប់​ថ្មី ដែល​បាន​រដ្ឋស​ភាអនុម័ត​ហើយ​មាន​សុពល​ភាព​ នាពេលខាងមុខ​ព្រមទាំង​ម្ចាស់ការរួម មតិទៅលើបណ្តាសេចក្តីព្រាងច្បាប់​ក្រិតច្បាប់​ជាដើម​។ រដ្ឋ​មន្ត្រីHa Hung Cuong ក៏បាន សង្កត់ធ្ងន់ថា ត្រូវជម្រុញការ​វាយ​តម្លៃបែបបទ​រដ្ឋបាល​នៅក្រសួង ស្ថាប័ន​តំបន់​នានា ក្នុងនោះផ្តោតទៅលើ​ការវាយតម្លៃគុណភាពបែប​បទរដ្ឋបាល ដោយយោង​តាម​សេចក្តី សម្រេច​ចិត្ត​របស់រដ្ឋាភិបាលស្តីពីភារកិច្ច ដំណោះស្រាយចំាបាច់​សំដៅកែលំអបរិយាកាស ធ្វើ​អាជីវកម្ម​និង​លើកកំពស់​សមត្ថភាព​ប្រគួត​ប្រជែង​ជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ