06/10/2018 06:45 GMT+7 Email Print Like 0

ក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.បរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Do Muoi

នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ក្រុមតំណាងបេសកកម្មវៀតណាមប្រចាំអ.ស.ប បានរៀបចំយ៉ាងឱឡារឹកនូវពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខចំពោះអតីតអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Do Muoi។

បណ្ដាបុគ្គល អង្គការ សហគមន៍ជនវៀតណាមនៅទីក្រុងញូវយ៉ក តំណាងនៃក្រុមបេសកម្មប្រចាំអ.ស.បផ្សេងៗ និង​អាជ្ញាធរនៃប្រទេសសាមីបានមកគោរពវិញ្ញាណក្ខ័ន្ធនិងសរសេរក្នុងសៀវភៅក្រាំងមាសមរណទុក្ខចំពោះអតីតអគ្គលេខាបក្សលោក Do Muoi។

ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងការបើកសៀវភៅក្រាំងមាសមរណទុក្ខចំពោះអតីតអគ្គលេខាបក្សលោក Do Muoi នៅ​អ.ស.ប​នឹងអូសបន្លាយដល់ដំណាច់ថ្ងៃទី ៥ ខែតុលា៕

តាម VOV5 - វិទ្យុសម្លេងវៀតណា

បណ្តាព័ត៌មានបានផ្សាយ