09/02/2018 10:32 GMT+7 Email Print Like 0

ក្រុមបាល់ Croquet ជរាជននៅភូមិស្វឹនបាច់ (Xuan Bach)

Croquet ជាមុខ​​កីឡា​សម្រាប់​អភិជន​​ ជនជាតិ​បារាំង​ជាអ្នក​បង្កើត​​នៅ​សតវត្សរ៍​ទី​១៣ ក្រោយ​មក​សន្សឹម​ពេញ​និយម​​ខ្លាំង​នៅ​ទ្វីប​អឺ​រ៉ុប​ សព្វថ្ងៃ​​ក្លាយ​ជា​​មុខកីឡាចាំបាច់ ​នៃ​​មនុស្ស​ចាស់​​​នៅ​ភូមិ​ស្វឹន​បាច់ (Xuan Bach) ឃុំ​ក្វាង​តៀន​ (Quang Tien) ស្រុក​សុក​សើន​ (Soc Son) ក្រុង​ហាណូយ​។​

​នៅ​ឆ្នាំ​១៩៩៦​ គណៈ​កម្មការ​ប្រជាជន​ស្រុក​សុក​សើន​ (Soc Son) ក្រុង​ហាណូយ បាន​ជ្រើស​យក​វិញ្ញាសារ​កីឡា​បាល់​ Croquet  ​សម្រាប់​មនុស្ស​ចាស់​​នៅ​លើ​ភូមិសាស្រ្ត​ ជា​​ទីលាន​លេង​កម្សាន្តមួយ​ដើម្បី​ហាត់​ប្រាណ​បំប៉នសុខ​ភាព​។ នៅ​ពេលវេលា​នោះ ភូមិសាស្រ្ត​​ស្រុក​​នីមួយៗ​នឹង​មាន​មនុស្ស​ម្នាក់​ទៅ​ចូល​រួម​ហ្វឹក​ហាត់​កីឡា​បាល់​ Croquet ដោយ​ឥ​តគិត​ថ្លៃ​នៅ​មជ្ឈមណ្ឌលហាត់ប្រាណ​​ កីឡា​ស្រុក​សុក​សើន (Soc Son) ។ លោក​​ ង្វៀន​វ៉ាន់​ហ្វឹន (Nguyen Van Huan) ​​ពេល​នោះ​ លោក​ជា​ប្រធាន​សមាគម​មនុស្ស​ចាស់​​នៅ​​ភូមិ​ស្វឹន​បាច់ (Xuan Bach) ​ បាន​ជ្រើស​ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់​អូស​បន្លាយ​មួយ​ខែ។​ 



 មនុស្ស​ចាស់​​នៅ​ភូមិ​ស្វឹន​បាច់​ (Xuan Bach) ស្រុក​សុក​សើន (Soc Son)​​ ក្រុង​ហាណូយ​ លេង​បាល់​ Croquet​
នៅ​​លើ​ទីលាន​​ទូលាយ​៣០០​ម៉ែត្រ​ការេ នៃ​អគារ​វប្បធម៌​ឃុំ​ស្វឹន​បាច់​ (Xuan Bach)។ រូបថត៖ ខាញ់​ឡុង​


 ពេល​​ប្រកួត​បាល់​ Croquet យាយតា​​​ចែក​​​ជាពីរក្រុម ​​(ក្រុម​នីមួយ​ៗ​មាន​៥នាក់) ប្រកួតនឹង​​គ្នា​
តើ​ក្រុម​មួយ​ណា​រកពន្ទុបាន​ច្រើនបំផុត​ ក្នុង​រង្វង់​ប្រកួត​អូស​បន្លាយ​៣០​នាទី​។ រូបថត៖ ខាញ​ឡុង​។​


 ញញួរ​វាយ​បាល់​ Croquet របស់​មនុស្ស​ចាស់​​នៅភូមិ​ស្វឹន​បាច់​ (Xuan Bach)​ បាន​សមាជិកក្នុង​ក្រុម​ច្នៃ​ដោយ​
ខ្លួន​ឯង​ ប៉ុន្តែ​វា​រឹង​មាំ​និង​មាន​ប្រសិទ្ធភាព​ណាស់​។ ​រូបថត៖ តឹត​សើន​


កាយវិការ​វាយ​​បាល់​មូល​ដ្ឋាន​របស់​លោក​យាយ​ ង្វៀន​ធី​ស្វឹន​ (Nguyen Thi Xuan) អាយុ​៦២​ឆ្នាំ។ ​រូបថត៖ តឹត​សើន

 លោក​យាយ ​ង្វៀន​ធី​ឡឿង​ (Nguyen Thi Luong) អាយុ​៨៨ឆ្នាំ​ លេង​បាល់​ Croquet តាំង​ពី​មុខកីឡា​នេះ
ទើប​មាន​វត្តមាន​​នៅក្នុង​ភូមិម្លេះ។ រូបថត៖ តឹត​សើន



 កាយ​វិការវាយ​​បាល់ Croquet របស់​លោក​យាយ ​ង្វៀនធី​ស្វឹន​ (NguyenThi Xuan) អាយុ​៦២​ឆ្នាំ​
ប្រធាន​ក្រុម​ក្លឹប​​បាល់ Croquet ភូមិ​ស្វឹន​បាច់ (Xuan Bach)​។ រូបថត៖ តឹត​សើន


 លោកតា​​ដ័ន​ស្វឹន​ហ្វ័ន​ (Doan Xuan Hoan) អាយុ​៧៥ឆ្នាំ ​យក​ជើង​​គាប​គ្រាប់​បាល់​ ចំពោះ​អ្នកគាំទ្រ​
ក្នុង​ក្រុម​។រូបថត៖ តឹត​សើន


 បាល់​ Croquet បាន​ក្លាយ​ជា​មុខ​កីឡា​ពេញ​និយម​ “អាហារ​ស្មារតី​” មិនអាច​កង្វះ​បាន​របស់​មនុស្ស​ចាស់​​នៅ
ភូមិ​ស្វឹន​បាច់ (Xuan Bach)​ ។ រូបថត៖ តឹត​សើន


 ពី​ព្រោះ​ជា​មុខ​កីឡា​ស្រាល​​ ចលនា​តិច​ ហេតុនេះ​បាល់ Croquet បាន​ក្លាយ​ជា​មុខ​កីឡា​សមស្រប់​នឹង​តាយាយ​​
នៅ​ភូមិ​ស្វឹន​បាច់ (Xuan Bach)​ ​។ រូបថត៖ តឹត​សើន


 កាយវិការ​វាយ​គ្រាប់​បាល់​ចូល​ទីដើម្បី​យក​ព​ន្ទុ​។ រូបថត៖ តឹត​សើន

 កាយវិការ​គាបគ្រាប់​​បាល់ ​ដើម្បី​វាយ​បាល់​របស់​ដៃ​គូ​ទៅ​កន្លែង​មិនអំណោយ​ផល​។ រូបថត៖​ ខាញ់ឡុង​

 ការប្រកួត​នៅ​ទី​នេះ ទាមទារ​​ការ​ផ្តោត​អារម្មណ៍​ខ្លាំង​នៃ​​សមាជិក​ម្នាក់​ក្នុង​ក្រុម​។ រូបថត៖ តឹត​សើន

 រាល់​ការ​ប្រកួត​​នឹង​មាន​តាម្នាក់ធ្វើ​​ជា​អាជ្ញាកណ្តាល​ ដើម្បី​កត់​ត្រាពន្ទុ​ជូន​ក្រុមទូទៅ។​ រូបថត៖​ ខាញ់ឡុង​

“លេង​បាល់​ Croquet ក៏​ដូច​ជាគាស់​ដី​ ដាំ​បន្លែ​អញ្ចឹង​ ល្អសម្រាប់​សុខ​ភាព​ និង​សប្បាយ​ទៀត​ផង​។ រសៀល​ណា​ខ្ញុំ​តែង​ធ្វើ​ដំណើរ​ទៅទី​​លាន​ប្រកួត​ ទាំង​ពេល​​អាកាសធាតុ​មិន​អំណោយ​ផល​។ (លោក​យាយ​​ ​ង្វៀន​ធី​ឡឿង​ (Nguyen Thi Luong) អាយុ​៨៨ឆ្នាំ សមាជិក​ក្លឹប​​បាល់​ Croquet ភូមិ​ស្វឹន​បាច់​ (Xuan Bach)​ ​ឃុំ​ក្វាង​តៀន​ (Quang Tien) ស្រុក​សុក​សើន​ (Soc Son) ក្រុង​ហាណូយ

តាម​លោក​តា​ហ្វឹន​ (Huan​) ក្រោយពេល​ឆ្លងកាត់​​ថ្នាក់ហ្វឹក​ហាត់​ លោកតា​​​វិល​ត្រឡប់​មក​ចលនា​មាមីង​​​បងប្អូន​​ចូល​រួម​លេង​បាល់​ Croquet តែ​អ្នក​មកលេង​មាន​ចំនួនតិច​ ដោយ​សារ​វា​ថ្មី​ប្លែក​។ មក​ដល់​ឆ្នាំ​១៩៩៨ ក្រោយ​មួយ​រយៈ​​លេង​សាក​ល្បង​ ​ឃើញ​ថា​វា​សមស្រប់​នឹង​ការចលនា​ស្រាល​  ទើប​មនុស្សចាស់​​រួម​គ្នា​ប្តេជ្ញា​ចិត្ត​បង្កើត​​ក្លឹប​បាល់​ Croquet ភូមិ​ស្វឹន​បាច់​ (Xuan Bach)​។​ តាំង​ពី​នោះ ការចលនា​លេង​បាល់ Croquet នៅទី​នេះ បាន​ក្លាយជា​មុខ​កីឡា​ចាំបាច់​ ជា​អាហារ​ស្មារតី​មិន​អាច​​ខ្វះ​បាន​របស់មនុស្ស​ចាស់​​ក្នុង​ភូមិ​។
 
​ក្រោយ២០​ឆ្នាំ សកម្មភាព​ សមាជិក​ជាច្រើន​ក្នុង​ក្លឹប​បាន​លាចាក​លោក​ ប៉ុន្តែ​ក៏​មាន​បន្លែម​​សមាជិក​ថ្មី​ចូល​រួម​ដែរ​។ សព្វថ្ងៃ​ ក្លឹប​មាន​​សមាជិក​ចំនួន​១៤នាក់​ អាយុពី​៥៨​ ដល់​៨៨ឆ្នាំ​។​
 
ឧបករណ៍​លេង​មុខ​កីឡា​បាល់​ Croquet ងាយ​ណាស់ រួម​មាន​បាល់​១០​គ្រាប់​ (៥គ្រាប់​ពណ៌​ក្រហម​ ៥​គ្រាប់​ពណ៌​ស) បាន​គូស​សម្គាល់​លេខ​ពី​១​រហូត​ដល់​១០​ អ្នកលេង​ម្នាក់​ៗ​ត្រៀម​ញញួរ​មួយ​គ្រឿង​។ របៀប​​លេង​បាល់​ Croquet ចែក​ចេញជាពីរក្រុម​ ក្រុម​នីមួយ​ៗ​មាន​៥នាក់​តាម​លេខ​បាល់​។ សមាជិក​ម្នាក់ៗ​ប្តូរវេនវាយ​គ្រាប់​បាល់​របស់​ក្រុម​ខ្លួន​តាម​ពណ៌​ វាយ​ឆ្លង​ទី​ទាំងបី​ រួច​វាយ​បញ្ចប់​ ដោយ​វាយ​គ្រាប់​បាល់​ត្រូវ​ចំ​បង្គោល​​ទង់​តូច​នៅ​កណ្តាល​ទីលាន​។​
 
រាល់ពេល​​រសៀល​ ទីលាន​អគារវប្បធម៌​ឃុំ​ក្វាង​តៀន (Quang Tien) ​បែរជាមាន​សូរ​​អ៊ូអរ​ និង​សំឡេង​សំណើច​របស់​អ្នក​គាំទ្រ​ បាល់​ Croquet ជរាជន​​។ ការ​ប្តេជ្ញា​ចិត្ត​ប្រកួត​ឬ​ស្នូរទះដៃ​លើកទឹក​ចិត្ត​តែង​រំពង​ឡើង​ រាល់​ពេលការ​​ប្រកួត​របស់​មនុស្ស​ចាស់​តើតឡើង​៕
 

 

អនុវត្ត៖ តឹតសើន - ខាញ់​ឡុង​
 

បណ្តាអត្ថបទបានផ្សាយ