19/02/2016 09:41 GMT+7 Email Print Like 0

ក្រុមបណ្ដាប្រទេសឥស្លាម D-8 សន្យាបង្កើនពាណិជ្ជកម្មក្នុងប្លុក


ក្រុមបណ្ដាប្រទេសឥស្លាម D-8 សន្យាបង្កើនពាណិជ្ជកម្មក្នុងប្លុក (Image: VNA)

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសឥស្លាមកំពុងអភិវឌ្ឍន៍ចំនួន ៨​ (D-8) បាន​ប្រជុំនៅរដ្ឋធានី​ Islammabad របស់​ប៉ាគីស្ថាន​ នាថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ហើយ​ឯកភាពបង្កើនពាណិជ្ជកម្ម ក្នុងប្លុកតាម​រយៈ​ការអនុវ​ត្តកិច្ច​ព្រម​ព្រៀង​ អាទិភាព​ពាណិជ្ជកម្ម (PTA)។ តាមនោះ បណ្ដារដ្ឋមន្ត្រីនឹង​អនុវត្ត PTA ចាប់ពី ឆ្នាំ ២០១៨។ ក្នុងសេចក្តី​ថ្លែង​ការ​រួម Islammabad ថា៖ បណ្ដារដ្ឋមន្ត្រីប្រគល់ភារកិច្ច សំរាប់ស្ថាប័ន​គយនៃប្រទេស​ជាសមាជិក​ដំណើរការ​កិច្ច​ប្រជុំក្នុង​រយៈពេល ៣ ខែខាង មុខសំដៅ​ត្រៀមរៀបចំ​ឲ្យការអនុវត្ត​ការកំណត់សារវ័ន្តរបស់  PTA ព្រមទាំងប្រគល់​ជូន​គណៈ​​កម្មាធិការ​ឃ្លាំមើល​សម្រេចឯ​កសារ ស្តីពីដំណោះស្រាយវិវាទនៅសម័យ​ប្រជុំនៅទួរគី​។ អគ្គលេខាធិ​ការ D-8 លោក Mohammad Mousavi បានចាត់ទុកថា៖ នេះគឺជាការបោះជំហានសំខាន់ សំដៅជំរុញពាណិជ្ជកម្ម​ក្នុងប្លុក ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ