03/10/2018 09:51 GMT+7 Email Print Like 0

ក្រុមនាយទាហាននិងនាវិកនាវាកងទ័ពជើងទឹកប្រទេសប៊្រុយណេបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang

នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នាវាកងទ័ពជើងទឹកប៊្រុយណេដឹកនាំដោយ វរៈសេនីយ៍ទោ mohammad Azrin Bin Haji Mahmud និងជាមេបញ្ជានាវា DKB DARU TTAQWA រួមជាមួយនាយទាហាននាវិកចំនួន ៧៦ នាក់បានចូលចត់នៅកំពង់ផែ Tien Sa ដែលចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពទីក្រុង Da Nang ក្នុងរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៨។

នាវា DKB DARU TTAQWA

ក្នុងរយៈពេល៣ថ្ងៃបំពេញទស្សនកិច្ចនៅទីក្រុង Da Nang នោះក្រុមនាយ ទាហាននិងនាវិក DKB DARU TTAQWA នឹងមកទស្សនានាវាកងទ័ពជើងទឹកវៀតណាម ជួបសំដែងការគួរសមជាមួយមេបញ្ជាការ​យោធភូមភាគ​ទី ៥ បញ្ជាការតំបន់ទី៣នៃកងទ័ពជើងទឹកនិងចូលរួមសកម្មភាពមួយចំនួនទៀតជាដើម។
ដំណើរទស្សនកិច្ចនៃនាវាកងទ័ពជើងទឹកប៊្រុយណេលើកនេះបាន រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ ស្វែងយល់និងបង្ហាញទំនុកទុកចិត្តទៅវិញទៅមករវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ ព្រម​ទាំងរឹតចំណងទំនាក់ទំនងរវាង វៀតណាមនិងប៊្រុយណេ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ