16/07/2018 10:06 GMT+7 Email Print Like 0

ក្រុមនានានៅប៉ាឡេស្ទីនប្រកាសសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល


 រូបថតៈ Reuters

 នៅថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០១៨ ក្រុមប៉ាឡេស្ទីនបាននិយាយថាពួ​កគេ​បានឈានដល់បទឈប់​បាញ់​ជាមួយ​អ៊ីស្រា​អ៊ែល នៅ​ក្នុងស្ថានភាព​មានការកើន​ឡើង អំពើហឹង្សា បន្ទាប់ពីមីស៊ីលជាង​២០០គ្រាប់ត្រូវ ​បានគេ​បាញ់​ចេញ​ពីតំ​បន់ Gaza ចូលទៅក្នុងទឹកដីអ៊ីស្រាអ៊ែ​លហើយកងទ័ពអ៊ីស្រាអ៊ែល​ បានវាយប្រហារតបមក​ វិញ ចំ​គោល​​ដៅ​ជាច្រើន​កន្លែងនៅក្នុ​ង​តំបន់ Gaza ។​
 
នៅ​ក្នុងសេចក្តីថ្លែងការណ៍មួយ អ្ន​កនាំពាក្យរប​ស់ក្រុម Hamas លោក Fawzi ​Barhoum បានឲ្យដឹងថា ​កិច្ចខិត​ខំប្រឹង​ប្រែង​របស់ភាគីទាំងសងខាងត្រូវបា​នចាប់ផ្តើម ចាប់តាំងពីពេល កើនឡើងនៃភា​ពតានតឹង និ​ងអ៊ីស្រា​អ៊ែល​វាយឆ្មក់ Gaza តាមផ្លូវអាកាស។ សេចក្តីថ្លែ​ងការ ណ៍បាននិយាយអំពីកិច្ចព្រ​មព្រៀងឈប់បា​ញ់ ត្រូវបាន​សម្រេចដោ​យ​មានការគាំទ្រពីប្រទេស អេហ្ស៊ីប ​ដើម្បីជួយស្ដារនូវស្ថេរភាពនិង​បញ្ចប់ភាពតានតឹង។
​ 
ចំណែក​ឯ​ នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀ​តរបស់ ក្រុមប៉ាឡេស្ទីន ជីហា​ដ ក៏បាននិយាយផងដែរ​ថា ភាគីទាំង​២បានសម្រេចកិច្ចព្រមព្រៀងឈ​ប់បាញ់។ ទោះជាយ៉ាង​ណាក៏ដោ​យ អ្នកនាំ​ពាក្យ​របស់​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ អ៊ីស្រាអែល មិនទាន់បានធ្វើ​អត្ថា ធិប្បាយជាផ្លូវការនៅឡើយទេ​។ មន្ត្រីយោធា អ៊ីស្រាអែល ​ម្នាក់​បាន​និយាយថាមាន​តែស្ថាន ភាពពិតជា​ក់ស្តែងប៉ុណ្ណោះ ទើប​អាចកំណត់​បាន​ប្រតិកម្ម​បន្ទាប់​របស់​ប្រទេស​នេះនាពេលអនាគ​ត៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ